សមាជិកសភា​អូស្ត្រាលី​ទី​៩ លាលែង​ពី​តំណែង ដោយសារ​មាន​សញ្ជាតិ ២

279

សមាជិកសភា​អូស្ត្រាលី​ទី​៩ បាន​លាលែង​ពី​តំណែង នៅ​ថ្ងៃ​ពុធ​ទី​២២​ខែវិច្ឆិកា​នេះ បន្ទាប់ពី​រកឃើញថា លោកស្រី​មាន​សញ្ជាតិ​២​ដែលនេះជា​អ្នក​ចុងក្រោយ​បំផុត​នៅក្នុង​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដែល​កាន់តែ​រីក​ដាល​នេះ ។​

​លោកស្រី ស្កា​យ កា​កូ​ស្កេ មួ​រ៉េ (Skye Kakoschke-Moore) ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​នាក់​មកពី​គណបក្ស Nick Xenophon ប្រកាន់​ស្តាំ​កណ្តាល​។ មានការ​ភ្ញាក់ផ្អើល​ដែលថា លោកស្រី​មាន​ដើមកំណើត​អង់គ្លេស ។ ការលាលែង​របស់លោក​ស្រី មិន​ប៉ះពាល់​តំណែង​​រដ្ឋាភិបាល​នៅសភា​​​ជាន់ខ្ពស់​ទេ​។​

​បន្ទាប់ពី​បានដឹង​ពី​ការិយាល័យ​ត្រួតពិនិត្យ​សញ្ជាតិ​របស់​ចក្រភព​អង់គ្លេស​ដែលថា លោកស្រី​ជា​ពលរដ្ឋ​អង់គ្លេស ហើយ​កំណើត​របស់​ម្ដាយ​លោកស្រី​នៅ​ប្រទេស​សិង្ហ​បុរី ឆ្នាំ​១៩៥៧ ដែល​កាលនោះ​នៅក្រោម​អាណានិគម​អង់គ្លេស​មក​នោះ លោកស្រី​ស្កា​យ​បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​អាដេ​ឡែត (Adelaide) ប្រទេស​អូស្ត្រាលី​ថា “​ការលើកឡើង​របស់​ពួកគេ បានធ្វើឱ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​”​។​

​រដ្ឋធម្មនុញ្ញ​ដែលមាន​អាយុកាល​១១៦​ឆ្នាំ​របស់​ប្រទេស​អូស្ត្រាលី​នេះ​ហាមឃាត់​ពលរដ្ឋ​ដែលមាន​សញ្ជាតិ​២​ពី​ការ​កាន់តំណែង​ជាតិ​៕ ដោយ៖ សុខា

លោកស្រី ស្កា​យ កា​កូ​ស្កេ មួ​រ៉េ ប្រកាស​លាលែង​ពី​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ពុធ​ទី​២២​ខែវិច្ឆិកា