សមាជិកសភា​ឥណ្ឌា ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​

554
ចែករម្លែក

​សមាជិកសភា​ម្នាក់​មកពី​គណបក្សកាន់អំណាច​រប​ស់​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ក្មេងស្រី​ជំទង់​ម្នាក់ ដែលជា​ករណី​មួយ ធ្វើឱ្យមាន​ភាពអាម៉ាស់​ដ​ល់​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ស្របពេល​ដែលមាន​អំពើហិង្សា​ផ្លូវភេទ​ដែល​បានធ្វើ​ឱ្យមាន​ការតវ៉ា​នៅតាម​ផ្លូវ​។​

​ការរំលោភ​សេពសន្ថវៈ​ជាង​១០០​ករណី​ត្រូវបាន​រាយការណ៍​នៅ​ប្រទេស​ឥណ្ឌា​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ករណី​របស់​សមាជិកសភា​នេះ បានធ្វើ​ប៉ះពាល់​នយោបាយ​ខ្លាំង ដោយ​ពួក​អ្នក​រិះគន់​ចោទប្រកាន់ គណបក្ស​បា​រ៉ា​ទី​យ៉ា ចា​ណា​តា (Bharatiya Janata) របស់លោក ម៉ូ​ឌី នៅ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស ថា​បាន​រារាំង​ចំណាត់ការ​របស់​តុលាការ​ប្រឆាំង​សមាជិកសភា​ជើងចាស់​នេះ​។​

​លោក គុល​ឌី​ប ស៊ី​ង សេង​ហ្គា សមាជិកសភា​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមេសា​ចំពោះ​ការពាក់ព័ន្ធ​នឹង​ការចាប់រំលោភ​ក្មេង​ជំទង់​ម្នាក់ នៅ​ទីក្រុង​អាន់​ណាវ ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស គឺ​មួយឆ្នាំ​បន្ទាប់ពី​ការចាប់រំលោភ​នេះ​។

​ដោយមាន​ការតវ៉ា​ខ្លាំង​នៅតាម​ទីក្រុង​នៅ​ទូទាំងប្រទេស​ឥណ្ឌា ដោយ​អំពាវនាវ​ឱ្យមាន​ចំណាត់ការ​តឹងរ៉ឹង​នោះ ក្រុម​អាជ្ញាធរ​នៅ​រដ្ឋ​នេះ​បានប្រគល់​ការស៊ើបអង្កេត​នេះ​ទៅឱ្យ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ប៉ូលិស​។​

​លោក អា​ឃេ ស៊ី​ង ជា​មេធាវី​របស់​សមាជិកសភា​នេះ បា​និយាយ​កាលពី​ខែមេសា​ថា កូនក្តី​របស់លោក​មិនមាន​ទោសកំហុស​ទេ ហើយ​ថា​ករណីនេះ ជាការ​ឃុបឃិត​គ្នា​ដើម្បី​ធ្វើឱ្យមាន​បញ្ហា​ដល់​អាជីព​ន​យោ​យ​បាយ​របស់លោក​៕ ដោយ៖ សុខា

លោក គុល​ឌី​ប ស៊ី​ង សេង​ហ្គា លើកដៃ​គ្រវី នៅពេល​ចាក​ចេញពី​តុលាការ​កាលពី​ខែមេសា ឆ្នាំ​២០១៨