សមាជិការ​រដ្ឋសភា​ក​ម្ពុ​ជា​លើកឡើង​ពី​កិច្ចខិតខំ​នៃ​រាជរដ្ឋាភិបាល​និង​សភា​ក្នុងការ​លើកកម្ពស់​ស្ត្រី​ដល់​អេ​ភីភី​អេ​ហ្វ​

137
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកស្រី​បាន​ស្រីមុំ​សមាជិកា​រដ្ឋសភា​និង​ជា​អនុប្រធាន​គណៈកម្មការ​អប់រំ​យុវជន​កីឡា​ធម្មការ​កិច្ចការ​សាសនា​វប្បធម៌​និង​ទេសចរណ៍​នៃ​រដ្ឋសភា​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ស្ត្រី​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៨ នា​វិមាន​រដ្ឋសភា​អូស្ត្រាលី នាទី​ក្រុង​កង់​បេ​រ៉ា នា​រសៀល​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២០​នេះ​។​

​សភា​អូស្ត្រាលី​កំពុង​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨APPF​ក្រោម​មូលបទ​«​ភាពជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០​និង​ឆ្នាំ​បន្តបន្ទាប់​»​។​កិច្ចប្រជុំ​គណៈកម្មាធិការ​ស្ត្រី​ជា​កិច្ចប្រជុំ​មួយ​ក្នុងចំណោម​កិច្ចប្រជុំ​ជាច្រើន​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​APPF​នេះ​ដូចជា​កិច្ចប្រជុំ​គណៈកម្មាធិការ​សន្តិសុខ​សេដ្ឋកិច្ច​កិច្ចសហប្រតិបត្តិការ​តំបន់​ជាដើម​។​កិច្ចប្រជុំ​ទាំងអស់នេះ​នឹង​ដំណើរ​ការបន្ត​បន្ទាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០២០​នេះ​។​

គណៈកម្មាធិការ​ស្ត្រី​បាន​ជជែក​ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ចំនួន​៣​ក្នុងការ​ជំរុញ​លើកកម្ពស់​សមភាព​យេនឌ័រ​។​លោកស្រី​បាន​ស្រីមុំ​បានលើកឡើង​ពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​និង​សភា​កម្ពុជា​ក្នុងការ​លើកកម្ពស់​ស្ត្រី​។​រាជរដ្ឋាភិបាល​បាន​ជំរុញ​បរិមាណ​ស្ត្រី​ចូលរួម​គ្រប់​វិស័យ​ទាំង​វិស័យ​នយោបាយ​សង្គម​និង​សេដ្ឋកិច្ច​។​

សូមជម្រាបថា​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​“TheAsiaPacificParliamentaryForum”​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​YasuhiroNakasone​ក្នុង​ឆ្នាំ​១៩៩៣​មាន​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួបប្រជុំ​ប្រចាំឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​រួម ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​និង​សកលលោក​។

​អង្គការ​សភា​មួយ​នេះ មាន​សមាជិក​២៧​ប្រទេស មាន​ប្រទេស​អូ​ស្រា្ត​លី​, ព្រះរាជាណាចក្រ​កម្ពុជា​, ចិន​,​ជប៉ុន​,​សាធារណរដ្ឋ​កូរ៉េ​,​ម៉ុ​ហ្គោ​លី​,​សហព័ន្ធរុស្ស៊ី​,​ឥណ្ឌូនេស៊ី​,​ឡាវ​,​ម៉ាឡេស៊ី​,​ហ្វីលីពីន​,​សឹង្ហ​បុរី​,​ថៃ វៀតណាម​,​ហ្វី​ជី​,​ម៉េ​ក្រុ​នេ​ស៊ី​,​ណូ​វែ​ល​ហ្ស​ឡង់​,​ប៉ា​ពូ​ញូ​ហ្គី​នៀ​,​ប្រជុំ​កោះ​ម៉ារ​សល​,​កាណាដា​,​ឈី​លី​, កូ​ឡំ​ប៊ី​,​មិគសិ​គ​កូរ​,​ប៉េ​រ៉ូ​,​សហរដ្ឋអាមេរិក​,​អេ​ក្វា​ឌ័​រ​,​និង​កូ​ស្កា​រី​ការ​៕S/​