សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ម្នាក់​បិតផ្លូវ​សាធារណៈ​

483
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​ម្នាក់​បិទផ្លូវ​សាធារណៈ​ក្នុងភូមិ​ជាង​១០​ឆ្នាំ​ហើយ យក​ដី​ជួល​អោយ​ក្រុមហ៊ុន​មួយ​ជួល​ដាក់​អង់​តែ​ន​នៅពេល​ប្រជាពលរដ្ឋ ស្នើសុំ​បើកផ្លូវ​គាត់​ថា បើ​សងលុយ​១​ម៉ឺន​ដុល្លារ ទើប​គាត់​បើកផ្លូវ​ឲ្យ​វិញ​។

​នៅ​ដើម​សប្តាហ៍​នេះ លិខិត​សំណូមពរ​ចាស់​មួយ​ជាង​១​ឆ្នាំ​មកហើយ ចុះ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ ត្រូវបាន​សើរើ​ឡើងវិញ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ក្រឡាញ់​ចំនួន​១៥​នាក់ បាន​ផ្តិតមេដៃ​សំណូមពរ ចៅសង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជួយ​អន្តរាគមន៍​បើក​ផ្លូវលំ​១​ខ្សែ ចាប់ពី​មុខផ្ទះ​សំណាក់​បាយ័ន​ក្នុងភូមិ​ទ​ឡ​ក្រឡាញ់ រហូតដល់​ក្រោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហាយ​នែ​ន ( ពីមុន​វី​សាន់​ហ្វា​ន់ ) ជាប់​ផ្លូវ​កៅស៊ូ​ខាងត្បូង​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ឆ្នាំង ដែលមាន​លោកធំ​ក្នុង​ថ្នាក់ដឹកនាំ​ខេត្ត​ម្នាក់ បាន​បិតផ្លូវ​មាន​ទទឹង​៣​ម៉ែត្រ​នេះ​ជាង​១០​ឆ្នាំ​ហើយ យក​ដី​ផ្លូវ​សាធារណៈ​នេះ​ដំឡើង​អង់​តែ​ន​ទូរ​សព្ទ័​ជួយ​អោយ​ក្រុមហ៊ុន ។​

​នៅក្នុង​លិខិត​សុំ​បើកផ្លូវ​នោះ បានបញ្ជាក់​កាសរ​សុំ​បើកផ្លូវ​នេះ គឺ​ដើម្បីអោយ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ អាចធ្វើ​ដំណើរ​ចេញចូល ប្រកបមុខរបរ​ចិញ្ចឹម​ជី​វិ​បាន​ងាយ​ស្រួ​ស និង​អាចអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បាន​ពេល​មាន​ហានិភ័យ​កើតឡើង ដូច​ជាមាន​ភ្លើង​ឆេះ​ផ្ទះ​ជាដើម ។​

​ទាក់​ទាង​និង​រឿងនេះ លោក ញ៉ឹម ច​ន អ​តី​តៈ​ប្រធាន​ក្រុមសាមគ្គី​ឆ្នាំ​១៩៨០ បានអោយដឹងថា​៖ ជាង​១០​ឆ្នាំមុន លោកធំ​ម្នាក់​នោះ បាន​បិតផ្លូវ​នេះ​ដំឡើង​អង់​តែង​ទូរ​សព្ទ័​ជួល​អោយ​ក្រុមហ៊ុន ពេល​លោក​សួរនាំ លោកធំ​ម្នាក់​នោះ​ឆ្លើយថា​៖ លោក​សុំ​បិតផ្លូវ​នេះ​បណ្តោះអាសន្ន​សិន បើ​ថ្ងៃ​ក្រោយពេល​រដ្ឋ​ត្រូវការ​លោក​និង​ប្រគល់​ផ្លូវ​នេះ​អោយ​វិញ​ភ្លាម ។

​ប៉ុន្តែ​នៅពេល​ប្រជាពលរដ្ឋ​ដាក់​លិខិត​សុំ​បើកផ្លូវ​នេះ​វិញ បែរជា​លោកធំ​ម្នាក់​នោះ​ឆ្លើយថា​៖ បើ​ប្រជាពលរដ្ឋ​ជួយ​ចេញ​លុយ​ថ្លៃ​ធ្វើ​អង់​តែ​ន​ទូរ​សព្ទ័​ចំនួន​១​ម៉ឺន​ដុល្លា​មក​នោះ គឺ​លោក​នឹង​បើ​ផ្លូវលំ​នេះ​អោយ​វិញ ។​

​ដោយឡែក​លោកស្រី កែវ សុផាត ចៅសង្កាត់​កំពង់ឆ្នាំង និង​លោក ហ៊ីង ភ័ព​មិនា អភិបាលរង​ក្រុ ង​កំពង់ឆ្នាំង បាន​ឆ្លើយ​ដូចគ្នា​ថា រឿងនេះ​ក្រុមការងារ​សង្កាត់​កំពង់ឆ្នាំង បាន​ដោះស្រាយ​បញ្ចប់​ហើយ​តើ​នៅ​អំឡុង ខែសីហា ឆ្នាំ​២០១៨ ហេតុ​អី​ពេលនេះ​ប្រជាពលរដ្ឋ​សើរើ​ឡើងវិញ រឿងនេះ​បើ​នៅមាន​ការតវ៉ា​មិន​សុខចិត្ត អាជ្ញាធរ​និង​ចុះ​ដោះស្រាយ​ឡើងវិញ ។​

​លោកស្រី ចៅសង្កាត់​កំពង់ឆ្នាំង បាន​បញ្ជាក់ថា រឿង​បិតផ្លូវ​ខាងលើនេះ នៅក្នុង​វេទិកាសាធារណៈ​ប្រជាពលរដ្ឋ​ធ្លាប់​ឡើង​សំណូមពរ ជាមួយ​លោកជំទាវ ជូ ប៊ុន​អេង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង​ផងដែរ ដែល​ក្នុងពេលនោះ​ក៏មាន​វត្តមាន​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​ដឹងឮ​ផងដែរ​។

​ដោយ​កាលនោះ លោកស្រី ជូ ប៊ុន​អេង សំណូមពរ​ដល់​អាជ្ញាធរ ក្រុង និង​ខេត្ត ត្រូវ​ជួយ​ដោះស្រាយ​រឿងនេះ​អោយបាន​ជូន​ប្រជាពលរដ្ឋ​។

​ដូច្នេះ​រឿងនេះ មានតែ​ថ្នាក់ដឹកនាំ ក្រុង និង​ខេត្ត ឬ​ថ្នាក់ជាតិ​តែប៉ុណ្ណោះ​ទើប​ដោះស្រាយបាន សមត្ថភាព​ត្រឹម​ចៅសង្កាត់​តូចតាច​នោះ មិនអាច​កោះអញ្ជើ្ញ​ញ​ថ្នាកដឹកនាំ​ខេត្ត​ម្នាក់​នោះមក​ដោះស្រាយ​បានទេ​៕ ល​