សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​ប្រកាស​​ទ្រព្យសម្បត្តិ​និង​បំណុល​ជា​ចាំបាច់​

646
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ​៖ ដើម្បី​តម្លាភាព និង​ភាពស្មោះត្រង់​ធានា​ដល់​ការបញ្ចៀស​បាន​នូវ​អំពើពុករលួយ​ក្នុង​សកម្មភាព​បំពេញ​កិច្ចការងារ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មាន​កាតព្វកិច្ច​ចម្បង​តាមផ្លូវ​ច្បាប់​នៃ​កម្ពុជា​គឺ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន រយៈពេល​៣០​ថ្ងៃក្រោយ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​។​

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តកំពត អាណត្តិ​ទី​បី​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តកំពត​បាន​មានប្រសាសន៍ថា​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់​នៃ​កម្ពុជា​សំដៅ​ធានាបាន​នូវ​តម្លាភាព សុចរិត​ភាព ទប់ស្កាត់បាន​នូវ​អំពើពុករលួយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​ធ្វើឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​បញ្ជូន​ទៅ​អង្គភាព​ប្រ​ឆ្នាំង​អំពើពុករលួយ​។ កន្លងមក​ក្រសួងមហាផ្ទៃ​បានធ្វើ​ការណែនាំ​រួចមកហើយ​ចំពោះ​កិច្ចការ​ដ៏​ចម្បង​សម្រាប់​គ្រប់​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​ខេ​ត្តំ​ពោះ​បញ្ហា​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។ ហេតុនេះ​សមាជិក​គ្រប់រូប​ត្រូវមាន​ភាពម្ចាស់ការ​ក្នុងការ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​ដែល​បានកំណត់​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ដែល​បាន​ជាប់ឆ្នោត​ឡើងវិញ និង​សមាជិក​ដែល​ទើប​ជាប់ឆ្នោត​ដំបូង​ក្នុង​អាណត្តិ​ទី​៣ ត្រូវធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ហើយ​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​ប្រកាស​ចូលកាន់​តំណែង​។ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ត្រូវ​បន្តធ្វើ​២​ឆ្នាំ​ម្តង​ជា​ចាំបាច់​។

សូមបញ្ជាក់ថា​ក្រុមប្រឹក្សា​ខេត្តកំពត​សម្រាប់​អាណត្តិ​ទី​៣ មាន​ចំនួន​២៥​នាក់ ស្រី​៤​នាក់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​៕​B/

  
   
#