សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​ស្វែងយល់​ឱ្យបាន​លម្អិត​នូវ​គ្រប់​បញ្ហា​ក្នុង​មូលដ្ឋាន​

357
ចែករម្លែក

ដោយៈ​វង​ធូ​/​បន្ទាយ​មាន​ជ័​យៈ​កាល​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​លោក​លី​សុវណ្ណារិទ្ធ​អភិបាលស្រុក​អូរជ្រៅ​បានលើកឡើង​ថាៈ​ប្រកាស​ចូលកាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ស្រុក​បានលើកឡើង​ពី​ការអភិវឌ្ឍន៍​លើ​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់​និង​ប្រឡាយទឹក​ជាច្រើន​កន្លែង​។

​ងាយស្រួល​ក្នុងការ​ស្រែចម្កា​រហើយ​បាន​ជួយ​សងផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារតែ​ខ្យល់​កន្ត្រាក់​ជាច្រើន​ខ្នង​ដែល​ប៉ះពាល់​លំនៅស្ថាន​។​តាម​មូលដ្ឋាន​ត្រូវបាន​អាជ្ញាធរ​ស្រុក​ជួយ​ជួសជុល​និង​សង់​ថ្មី​២០​ខ្នង​ជូន​ឱ្យ​ប្រជាពលរដ្ឋ​។​

​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​ក្រុមប្រឹក្សា​ស្រុក​អូរជ្រៅ​អាណិត​ទី​៣​នេះ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ស្វែងយល់​អំពី​ស្ថានភាព​ទូទៅ​ក្នុងស្រុក​ស្ថានភាព​សន្តិសុខ​ស្ថានភាព​ភូមិសាស្ត្រ​ស្ថានភាព​សង្គម​ស្ថានភាព​នយោបាយ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។​

ពិសេស​ត្រូវ​ក្តាប់​ឱ្យបាន​នូវ​ចំណុច​វិជ្ជមាន​អវិជ្ជមាន​ប្រភព​សត្តា​នុព​ល​បញ្ហា​ប្រឈម​ការលំបាក​និង​តម្រូវការ​របស់​ពលរ​ដ្ឋ​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់​។​ដើម្បី​ងាយស្រួល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សមស្រប​ធានាបាន​នូវ​កិច្ចការងារ​អភិវឌ្ឍន៍​ប្រកបដោយ​ភាព​រីកចម្រើន​៕S/