សមាជិក​ក្រុម​ឧទ្ទាម ២​នាក់​នៅ​ខេត្តតាកែវ ត្រូវបាន​ចាប់ខ្លួន​

266
ចែករម្លែក

ដោយ​: បាយ័ន / តាកែវ​: ជនសង្ស័យ​ចំនួន ២​នាក់​ទៀត ដែលជា​សមាជិក​របស់​ក្រុម​ឧទ្ទាម សម រង្ស៊ី ត្រូវបាន​កម្លាំង​នគរបាល​ខេត្តតាកែវ បាន​ឃាត់ខ្លួន​នៅ​ថ្ងែ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការចូលរួម​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រីនគរបាល​ខេត្តតាកែវ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ បានធ្វើ​ឡើង​តាម​ដីកាចាប់ខ្លួន​របស់​តុលាការ​ខេត្តតាកែវ​ផងដែរ ពាក់ព័ន្ធ «​រួមគំនិត​ក្បត់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។​

​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​រួមមាន ឈ្មោះ កូយ ចន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ពេទ្យ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ និ​ន​ម្នាក់ទៀត​ឈ្មោះ ថាវ រិ​ទ្ធិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​លាក់​ខាងជើង ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ជន​ទាំង​២​នាក់​ជាប់ពាក់ព័ន្ធ «​រួមគំនិត​ក្បត់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។​

​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ទៅតាម​នីតិវិធី​ច្បាប់​៕ ​/Ha