សមាជិក​បក្ស​ឃុំ​ទឹកជោរ​ស្រុក​ព្រះនេត្រព្រះ​ប្តេជ្ញា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្តទៀត​

1216
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ សមាជិក សមាជិកា គណបក្ស​នៅ​ឃុំ​ទឹកជោរ​ ស្រុក​ព្រះនេត្រព្រះ​ ប្តេជ្ញា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្តទៀត ព្រោះ​ផ្លែផ្កា​បាន​ពី​ការស្រឡាញ់ ជឿជាក់​និង​គាំទ្រ​គណបក្ស​នេះ​រហូតមក​បានផ្តល់​ដ​ល់​មូល​ដ្ខា​ន​និង​ពលរដ្ឋ​វិញ​នូវ​ការស្តារ​និង​អភិវឌ្ឍ ​ដែល​ត្រូវ​នឹង​បំណងប្រាថ្នា​ចង់បាន​ផង ​ហើយ​សមិទ្ធផល​សម្រាប់​ជាតិ​ក៏ត្រូវ​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់បាន​។​

លោក លី សារី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ព្រះនេត្រព្រះ ​និង​ជា​ប្រធាន​ក្រុម​ការ​ការ​ចុះជួយ​ឃុំ​ទឹកជោរ ក៏​ដូច​លោក ប៉ាល់ សំអឿន បេក្ខជន​អ្នកតំណាងរាស្ត្រ​មណ្ឌលបន្ទាយមានជ័យ​​បាន​មានប្រសាសន៍​ដូច្នេះ ​កាលពី​ថ្ងៃទី​១៨ ​ខែកក្កដា ​ក្នុង​យុទ្ធនាការ​ជួបជុំ​និង​ដង្ហែ​ឃោសនា​លើក​ទី​២​។​

លោក បាន​បន្តថា យោង​ការវាយតម្លៃ​និង​លទ្ធផល​ការងារ​គណបក្ស​កន្លង​មក សម្រាប់​មូល​រដ្ឋ​និង​គ្រួសារ​ពលរដ្ឋ​ប្រាថ្នា​ចង់បាន​នោះ ទីផ្សារ​ស្រូវ និង​កសិផល​ផ្សេងទៀត ទំនប់​ប្រឡាយ ផ្លូវថ្នល់ សាលារៀន មណ្ឌល​សុខភាព​វត្ត​អារាម សេវារ​ដ្ខ​បាល សេវាសាធារណ​: ភូមិ​ឃុំ​មាន​សុ​វត្ថិ​ភាព ជាដើម​។ ហើយ​គិត​ក្របខ័ណ្ឌ​ថ្នាក់ជាតិ អន្តរជាតិ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​បាន​សន្តិសុខ សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​។​ ជាមួយគ្នានេះ ​ពីមុនមក អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដោះស្រាយបាន​ទាំងស្រុង ហេតុនេះហើយ​បានជា​តាំង​ណី​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កន្លងមក ក៏​ដូច​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​លើក​មុនៗ នៅ​មូលដ្ឋាន​នេះ សមាជិក សមាជិកា​និង ពលរដ្ឋ​ទូទៅ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​

សូមបញ្ជាក់ថា បើ​យោង​លោក លុច ផ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ទឹកជោរ​ឲ្យដឹងថា  គណបក្ស​នេះ​បានធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​អាណត្តិ​ទី​៦ មកទល់ពេលនេះ បាន​២​លើក​ហើយ​។ ប៉ុន្តែ​ក្រៅពីនោះ ទាំង​លោក​លី​ សារី ទាំង​មន្ត្រី​ក្រុមការងារ​ចុះជួយ ទាំង​ម​ន្ត្រីគណបក្ស​មូលដ្ឋាន ​ក៏បាន​ចុះ​ជួប​សំណេះសំណាល​និង​បង្ហាត់បង្រៀន​ឲ្យ​បងប្អូន​ពលរដ្ឋ​អ្នកបោះឆ្នោត ជា​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា រាល់ថ្ងៃ​ឲ្យ​ចេះ​គូស​សន្លឹកឆ្នោត​ចំ​គណបក្ស​ប្រជាជន​កម្ពុជា មាន​រូប​ទេវតា​បាចផ្កា ហើយ​ត្រូវ​ចូលរួម​បោះឆ្នោត​ជូន​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ដ៏​ដ្លី​ដាង​មុខ​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មានឱកាស​បន្ត​អភិវឌ្ឍ​ប្រទេសជាតិ កាន់តែ​សម្បូរ​រុងរឿង​បន្ថែមទៀត​៕​B