សមាជិក​ព្រឹទ្ធសភា​បារាំង​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​រឹងមាំ​តាមរយៈ​ការឆ្លុះបញ្ចាំង​ប្រវត្តិសាស្ត្រ វប្ប​ធម៌

512
ចែករម្លែក
  • 2
    Shares

ដោយ:ភ្នំ​ស្វាយ​/បន្ទាយមានជ័យ ៖ សមាជិក​ព្រឹទ្ធសភា​សាធារណរដ្ឋ​បារាំង​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​រឹងមាំ​តាមរយៈការឆ្លុះបញ្ចាំង​ប្រវត្តិសាស្ត្រ វប្ប​ធម៌និង​ការដឹកនាំ​របស់​ប្រមុខ​ស្ថាប័ន​នានា​ ដែល​ដើរ​លើផ្លូវ​ត្រូវ​និង​ឈរលើ​ស្មារតី​ទស្សនៈស្ថាបនា​។​

លោក​ហ្វ្រ​ង់​ស័​រ ហ្គ្រូ​ឌី​ឌី​យេ (Mr François Grosdidier ) សមាជិក​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​បារាំង បាន​ថ្លែង​ដូច្នេះ​ពេល​មក​បំពេញ​ទស្សនកិច្ច​មួយលើកទៀត​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្មីៗ​នេះ​និង​បាន​ជួបពិភាក្សា​ការងារ​ជាមួយលោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ​បាន​ទស្សនកិច្ច​នៅ​ប្រាសាទបន្ទាយឆ្មារ​ និង​ក្រុមហ៊ុន​សូត្រ​មេគង្គ (​ក្រុមហ៊ុន​ស័​រ​រី ឌុយ​មេគង្គ ខូ​អិ​ល​ធី​ឌី Soieries du Mekong Co.,Ltd )​នៅ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក ។​

លោក​សមាជិក​ព្រឹទ្ធសភា​បារាំង​ថ្លែងថា បា​រាំងជា​ប្រទេស​មហាអំណាច​មួយ ហើយ​ប្រកាន់​នយោបាយ​ប្រជាធិបតេយ្យ​សេរី បាន​គោរព​សិ​ទ្ធិ​សេរីភាព និង​លើកកម្ពស់​ជីវភាព សុភមង្គល​ប្រជាជន ។​

ក៏ដូចគ្នា​ដែរ ប្រទេស​និង​រដ្ឋាភិបាល​បារាំង មិនមាន​គោលការណ៍​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ។ ​មិន​ទៅ​គាបសង្កត់ គំរាមកំហែង ដាក់​សម្ពាត​ឬ​ទ​ណ្ឌ​កម្ម ធ្វើបាប​លើ​ប្រទេស​ដទៃ រួមទាំង​ប្រទេស​តូចតាច​និង​ទន់ខ្សោយ ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​។​

លោក​ថា ជាក់ស្តែង​ក្នុង​បុរេប្រវត្តិសាស្ត្រ ប្រវត្តិសាស្ត្រ​និង​វប្ប​ធ​ម័​ខ្មែរ តាមរយ​​ប្រាង្គ​ប្រាសាទ កេរ​មរតក បាន​បង្ហាញថា កម្ពុជា​រុងរឿង​ក្រោម​ការដឹកនាំ​ត្រឹមត្រូវ (​ទសពិធ​រា​ជធ​ម៍​)​នៃ​អង្គ​ព្រះមហាក្សត្រ​និង​សេនា​សព្វ​មុខមន្ត្រី​។

ចំណែក​បច្ចុប្បន្ន ប្រទេស​និង​ប្រជាជន​កម្ពុជា​ក៏មាន​ភ័ព្វវាសនា​មាន​អង្គ​ព្រះមហាក្សត្រ​គង់ប្រថាប់​ និង​មាន​ប្រមុខ​ស្ថាប័ន​ជាតិ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ដឹកនាំ គ្រប់គ្រង​បានល្អ​ត្រឹមត្រូវ បាន​លើកកម្ពស់​សិ​ទ្ធ​សេរីភាព​និង​ជីវភាព​ប្រជាជន​។​

តាមរយ​​ម​គ្គុ​ទេស​ក៍ គណៈ​ប្រតិភូ​បាន​ទស្សនា​នឹង​សណ្តាប់​ពី​ប្រវត្តិ ការ​ឧទ្ទិស​នៃ​ការកសាង​ប្រាសាទបន្ទាយឆ្មារ​នា​ចុង​ស​.​វ​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន​ដូច​មាន​រូបចម្លាក់​អវតារ​លោ​កិ​ស្វរៈ​ព្រហស្ថ​៣២, ​ព្រហស្ថ​១៦ ,​រូប​ចម្បាំង​នៃ​កងទ័ពជើងទឹក និង​រូបអង្គ​ព្រះមហាក្សត្រ​ដឹក​នាំ​​លើ​កិច្ចការ​ជាច្រើន ​និង​មួយផ្នែក​ទៀត​ឧ​ទ្ធិ​ស​ថ្វាយ​ព្រះរាជបុត្រ​និង​មេទ័ព​ដែល​បូជា​ជីវិត​ក្នុង​សង្គ្រាម​នឹង​ពួក​នគរ​ចាម​។​ ប្រាសាទ​នេះ​រង​ការខូចខាត តែ​បាន​នឹង​កំពុង​ត្រូវ​អភិរក្ស គាំពារ​និង​អភិវឌ្ឍន៍​ឡើងវិញ​ក្រោម​ថវិកា​ដៃគូ​អភិវឌ្ឍន៍ សប្បុរសជន​និង​របស់​រាជរដ្ឋាភិបាល​។​

គណ​:​ប្រតិភូ​ទាំង២ ​ក៏បាន​បន្ត​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​សូត្រ​មេគង្គ (​ក្រុមហ៊ុន​ស័​រ​រី់​ឌូ​យ​មេគង្គ​ខូ​អិ​ល​ធី​ឌី ) ដែល​ផលិត​វត្ថុ​អនុស្សាវរីយ៍​ពី​សូត្រ​ដូចជា​កន្សែង និង​វត្ថុ​បន្ទាប់​ប​ន្សេំ​សម្រាប់​លក់ដូរ​ទៅ​ទីផ្សារ​ក្នុងប្រទេស​និង​ទៅ​ក្រៅប្រទេស ពិសេស​ប្រទេស​បារាំង​៕B/