សមាជិក​ព្រឹទ្ធសភា​សំណេះ​សំណាល​​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង សិស្ស​ក្រីក្រ ក្នុងស្រុក​បរិបូណ៌

147
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​កំពង់ឆ្នាំង ៖ ​សិស្សានុសិស្ស​ក្រីក្រ​ចំនួន​ប្រមាណ​ជា​៩១៤​នាក់​នៅក្នុង​ស្រុក​បរិបូ​រណ៍​បានទទួល​អំណោយ​សម្ភារៈ​សិក្សា​ដោយផ្ទាល់​ដៃ​ពី​សមា​ជីក​ព្រិ​ទ្ធ​សភា មណ្ឌល់​ភូមិភាគ​ទី​៧​ ដែលជា​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ឆ្នាំង។

​ពិធី​នេះ​ធ្វេី​ឡេី​ង​ក្រោម​អធិបតីភាព​លោក សាយ បូ​រិ​ន និង លោក អ៊ឹ​ង លាង​ហួរ សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ៧ ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពង់ឆ្នាំង ដែល​ពិធី​នេះ​ធ្វេី​ឡេី​ង​នៅ​ថ្ងៃទី​៣១​ សីហា ​២០១៩​ម្សិលមិញ។

​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និង​នាំយក​អំណោយ​ជា​សម្ភារៈ​សិក្សា ចែកជូន​ដល់សិក្សា​នុ​សិស្សក្រីក្រ៤៥៧នាក់ ស្រី២៤៣នាក់ ក្នុងស្រុក​បរិបូណ៌ ក្នុងនោះ​សិស្ស សាលាបឋមសិក្សា​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ២១៥នាក់ ស្រី​១១១​នាក់ និងសិស្សសាលា​អនុវិទ្យាល័យ សិស្ស​បឋមសិក្សា២៤២នាក់​ស្រី ១៣នាក់​។​

​ក្នុងឱកាស​នោះក៏មានការអញ្ជើញចូលរួម​ពីអភិបាលរង​ខេត្តកំពង់ឆ្នាំង លោក​អម​សុភា លោក លីម សុខា នាយកក្រម​ហ៊ុមសុខា​មង្គល លោកស្រី​ កែវ សុ​អ៊ី​ម លេខា​ក្រុមហ៊ុន​សុខា​មង្គល លោក ឃួន សៅ​រុំ ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​លោកស្រី ក្រុមការងារ​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ស្រុក​ចុះ​ឃុំ​ត្រពាំង​ចា​និង​ឃុំ​ឆ្នុកទ្រូ លោក​លោកស្រី​ជាស​ហការី​ក្រុមហ៊ុន និង លោកគ្រូ អ្ន​គ្រូ មាតាបិតា​សិស្ស​ផងដែរ​។​

សាយ បូ​រិ​ន និង អ៊ឹ​ង លាង​ហួរ បាន​មានប្រសាសន៍​ផ្ដាំផ្ញើ ពាំ​នាំនូវ​សេចក្តី​នឹករលឹក​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​និង​សម្តេច​តេ​ជោ​តេ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី ដល់​ក្មួយៗ​សិក្សា​នុ​សិស្ស​លោកគ្រូ អ្នកគ្រូ សម្តេច​តែង​យកចិត្ត​ទុក្ខ​ដាក់​ពី​សុខទុក្ខ និង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ជានិច្ច ដោយ​មិន​ប្រកាន់​បក្ខពួក​និង​និន្នាការ​ន​យ​បាយឡើយ​។​

​លោក​សាយ បូ​រិ​ន និង អ៊ឹង លាង​ហួរ ​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​សិស្ស​នុ​សិស្សចៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ខិតខំ​សិក្សា​រៀនសូត្រ​ក្លាយជា​សិ​ក្ស​ពូកែ និងជា​ទំពាំ​ង​ដ៏​ល្អ​របស់​ប្រទេសជាតិ​។​

​អំណោយ​ជា​សម្ភារៈ​សិក្សា​ចែកជូន​នាពេលនោះ​រួមមាន​៖​សិស្ស​ក្រីក្រ៤៥៧ ម្នាក់ៗ​ទទួលបាន កាបូបស្ពាយ១ សៀវភៅ៥ក្បាល៣ដើម ខ្មៅដៅ១ដើម ជ័រលប់១ បន្ទាត់១ និងថវិកា៥០០០រៀល លោកគ្រូ អ្នកគ្រូ៥៧នាក់ ម្នាក់ៗសា​រ៉ុង១ ថវិកា២០០០០រៀល មាតាបិតា​សិស្ស៦១នាក់​ម្នាក់ៗ ថវិកា១០០០០រៀល និងបានផ្ដល់​ថវិកា​សម្រាប់​ទិញ​សម្ភារៈ​បម្រើ​ការងារ​ក្នុង​ល​សាលា​បឋម​សេះ​ស្លាប់ ឃុំ ឆ្នុកទ្រូ ចំនួន​១០០០​ដុល្លារ និង សាលាបឋមសិក្សា​ត្រពាំង​ចាន់​ចំនួន​២២៥​ដុល្លារ សាលារៀន​ក្រចាប់ចំនួន​២២៥​ដុល្លារ បន្ថែមទៀត​ផងដែរ៕​B/