ក្រុមមន្ត្រីបាននិយាយថា សមាជិកសភាម្នាក់នៅរដ្ឋអារុនណាចាល់ ប្រាដែស(Arunachal Pradesh) ភាគឦសាននៃប្រទេសឥណ្ឌានិងមនុស្សយ៉ាងហោចណាស់១០នាក់ផ្សេងទៀតត្រូវបានសម្លាប់កាលពីថ្ងៃអង្គារទី២១ឧសភា នៅក្នុងការវាយប្រហារដោយពួកជនសកម្មប្រយុទ្ធបំបែកទឹកដីនិយម។
ការវាយប្រហារនេះ កើតឡើងបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតសកលដែលមានអំពើហិង្សាកាលពីថ្ងៃអាទិត្យ និងការបោះឆ្នោតសភាក្នុងរដ្ឋនៅរដ្ឋArunachal Pradesh ដែលជាប់ព្រំដែនជាមួយចិន មីយ៉ាន់ម៉ា និងប្រទេសប៊ូតង់ ។
ប៉ូលិសបាននិយាយថា សមាជិកសភា លោក Tirong Aboh និងសមាជិកគ្រួសារមួយចំនួនត្រូវបានសម្លាប់នៅពេលដែលក្រុមឧទ្ទាមបានបាញ់រះទៅលើក្បួនរថយន្តរបស់ពួកគេនៅទីក្រុងTirap ក្នុងរដ្ឋនេះ។
លោកKiren Rijiju រដ្ឋមន្ត្រីប្រចាំរដ្ឋនេះ បានបញ្ជាក់ថា មនុស្សចំនួន១១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ៕ដោយ៖សុខា/sn/Ha
ទាហានឥណ្ឌា ការពារសន្តិសុខនៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅទីក្រុងItanagarក្នុងរដ្ឋArunachal Pradesh កាលពីឆ្នាំ២០០៩