សមាជិក​សមាជិកា​៥៤​គ្រួសារ​ទទួល​អំណោយ​ពី​អង្គការ​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​នៅ​បាត់ដំបង​

270
ចែករម្លែក
  • 12
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ​អង្គការ​សមាគម​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​បាន​ចែក​អំណោយ​មនុស្សធម៌​ដល់​សមាជិក​សមាជិការ​បស់​សមាគម​ចំនួន​៥៤​គ្រួសារ​។​ដែល​រងគ្រោះ​ធម្មជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​និង​ជន​ចាស់ជរា​ស្ត្រី​មេម៉ាយ​ដែល​ខ្វះខាត​ជីវភាព​។​ពី​ធី​នេះ​ក្រោម​អធិបតីភាព​លោក​វង្ស​ភ័​ក្ត​ភូម្មា​រិន្ទ​ប្រធាន​អ​ង្ឋ​ការ​សមាគម​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​។​

លោក​ប្រធាន​អង្គការ​បាន​បញ្ជាក់ថា​ក្នុង​ខែកុម្ភៈ​កន្លងទៅនេះ​មាន​អ្នក​ខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ​ចំនួន​បី​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល​អ្នក​ជួប​គ្រោះ​ចរាចរណ៍​៦​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ម្នាក់​១០​ម៉ឺន​រៀល​។​អ្នកស្លាប់​ដោយ​ជំងឺ​១៤​នាក់​ទទួលបាន​ម្នាក់ៗ​១០​ម៉ឺន​រៀល​។​អ្នកមាន​ជំងឺ​ផ្សេងៗ​៣០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​៧​ម៉ឺន​រៀល​។

​សរុប​ទឹកប្រាក់​អស់​៣៣០.០០០​រៀល​។​ក្រៅពី​ចែក​ថវិកា​ដល់​ជនរងគ្រោះ​ទាំង​៥៤​គ្រួសារ​នូវ​ទទួលបាន​ប្រគល់​អ​ង្ករ​ក្នុង​ម្នាក់ៗ​២៥​គីឡូក្រាម មុង​១ ភួយ​១ កន្ទេល សូ​ទឹក ចាន​៥ ស្លាបព្រា​៥ បោយ​ទឹក​សរុប​អស៎​ទឹកប្រាក់​៤.៥៨០.០០០​រៀល​។​

​លោក​វង្ស​ភ័​ក្ត​ភូម្មា​រិន្ទ​ប្រធាន​អ​ង្ឋ​ការ​សមាគម​សុវណ្ណ​ភូមិ​វង្ស​ភក្តិ​បូរី​បាន​បញ្ជាក់ថា​ការចំណាយ​ក្នុង​ខែកុម្ភៈ​នេះ​សរុប​ទាំងពីរ​មុខ​អស៎ថ​វិកា​៩.៥៧៨.០០០​រៀល​៕S/

​រូប​ថ​តៈ​អង្ករ​សម្រាប់​ចែកជូន​សមាជិក​រងគ្រោះ​អង្គ​ពី​ធី​គោរព​ទង់ជាតិ ទង់​ដាស​នា​និង​គោរព​វិញ្ញាណក្ខន្ធ សមាជិក​ចូលរួម​ជិត​៨០០​នាក់លោក​ប្រធាន​អង្គការ​រ​ចែក​អំណោយ​ជា​និមិត្តរូប​