សមាសភាព​គណៈកម្មកា​រ​ជំនាញ​ទាំង ១០​នៃ​រដ្ឋសភា តើ​ជានរ​ណាខ្លះ​?

1297
ចែករម្លែក
  • 57
    Shares

​ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បន្ត​សម័យប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​ការបញ្ចូល​តំណាងរាស្ត្រ​មួយចំនួន ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា​។ កិច្ចប្រជុំ​រដ្ឋសភា​នេះ បាន​ដំណើរការ ដោយមាន​អ្នកតំណាងរាស្ត្រ ចូលរួម​ចំនួន ១១៥ រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៥ រូប​។​

រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បន្ត​សម័យប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​ការបញ្ចូល​តំណាងរាស្ត្រ​មួយចំនួន ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា

​ដំណើរការ​រៀបចំ​សមាសភាព​គណៈកម្មការ​ជំនាញ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​តំណាងរាស្ត្រ​ថ្មី ៣៨ រូប បាន​ចូលកាន់​តំណែង ក្រោយពី​តំណាងរាស្ត្រ​ចាស់​ទាំង ៣៨ រូប បាន​លាលែង ដោយ​ត្រូវ​ទៅ​បម្រើ​ការងារ​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល នៅ​អាណត្តិ​ទី​៦ នេះ​។
​តំណាងរាស្ត្រ​ថ្មី​ទាំង ៣៨​រូប ត្រូវបាន​រដ្ឋសភា​ប្រកាស​ទទួលស្គាល់ និង​ផ្ដល់​សុពលភាព ជា​អ្នកតំណាងរាស្ត្រ មុននឹង​ចូលធ្វើ​សច្ចាប្រណិធាន ស្បថ នៅក្នុង​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​។
​តំណាងរាស្ត្រ ដែល​ត្រូវបាន​រដ្ឋសភា សម្រេច​បញ្ចូល ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង ១០ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ចំនួន ៨៣ រូប​។

រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បន្ត​សម័យប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​ការបញ្ចូល​តំណាងរាស្ត្រ​មួយចំនួន ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា

​ ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សមាជិក​រដ្ឋសភា រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា​។ ក្នុង​ការរៀបចំ​បោះឆ្នោត​នេះ អង្គសភា​បាន​ចាត់តាំង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ដើម្បី​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា នៃ​រដ្ឋសភា ដោយ​ក្នុងនោះ សមាសភាព​សមាជិក​គ​ណៈ​កម្ម​ការ​និ​មួយៗ មាន​ពី ៧ ទៅ ៨ រូប​។ រដ្ឋសភា​បាន​ប្រជុំ​បោះឆ្នោត មួយ​គណៈកម្មការ​ម្តងៗ​។​

​ ​បន្ទាប់មក គណៈកម្មការ​នានា​នៃ​រដ្ឋសភា បានធ្វើការ​បោះឆ្នោត​ផ្ទៃក្នុង​គណៈកម្មការ ដើម្បី​ជ្រើសតាំង​លេខា​ធិការ​​គណៈកម្មការ​។ ដោយឡែក គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​គណៈកម្មការ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន ជំនួស​អនុប្រធាន​ចាស់ ដែល​បាន​លាលែង​។​

​ ​សូមបញ្ជាក់ថា ប្រធាន​-​អនុប្រធាន​-​លេខាធិការ និង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា នីតិកាល​ទី​៦ បានកើត​ចេញ​ជា​ផ្លូវការ​ហើយ នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​។ ក្នុងនោះ រួមមាន​៖
​ ​១-​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​៖
​ ​.​លោក ប៉ា សុជាតិ​វង្ស ប្រធាន​
​ ​.​លោកស្រី ឯម ប៊ុណ្ណា អនុប្រធាន​
​ ​.​លោក សរ ចំរុង លេខាធិការ​
​ ​.​លោក ម៉ុម ស៊ីបុន សមាជិក​
​ ​.​លោក អ៊ី ឡុង សមាជិក​
​ ​.​លោកស្រី ស្រី គឹម​ឆ​យ សមាជិក​
​ ​.​លោក សួន រិនឌី សមាជិក​
​ ​.​លោក ម៉ូត យូ​សុះ សមាជិក​

​ ​២-​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​៖
​ ​.​លោក ជាម យៀប ប្រធាន​
​ ​.​លោក ឡូយ សុផាត អនុប្រធាន​
​ ​.​លោក ចាយ បូ​រិ​ន លេខាធិការ​
​ ​.​លោក ឈឹម ម៉ា សមាជិក​
​ ​.​លោកស្រី លី គឹម​លៀង សមាជិក​
​ ​.​លោក ងិន ឃ​ន សមាជិក​
​ ​.​លោក អ៊ូ សំ​អួន សមាជិក​
​ ​.​លោកស្រី កុល ធា​រិ​ន សមាជិក​
​ ​.​លោក យឹម លាត សមាជិក​

​ ​៣-​ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​៖
.​លោក ជា វណ្ណ​ដេ​ត ប្រធាន​
.​លោក ហ៊ូ ស្រ៊ី អនុប្រធាន​
.​លោក លន់ លឹម​ថៃ លេខាធិការ​
.​លោក ជា អឿង សមាជិក​
.​លោក ឃុ​ត ចាន់​ដា​រ៉ា សមាជិក​
.​លោក ខូ​យ សុខា សមាជិក​
.​លោក ជឹម សុខ​ខុន សមាជិក​
.​លោក សន សា​រ៉ា​ណេ សមាជិក​

៤-​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ​៖
.​លោក ហ៊ុន ណេង ប្រធាន​
.​លោក ប្រាជ្ញ ចន្ទ អនុប្រធាន​
.​លោកស្រី អ៊ុន សុគន្ធា លេខាធិការ​
.​លោក សត្យា វុ​ធ សមាជិក​
.​លោក ប៊ូ ឡាំ សមាជិក​
.​លោក នៅ សំ សមាជិក​
.​លោកស្រី ខុង ស៊ុន​អេង សមាជិក​
.​លោក ឡុង ប៊ុ​ន្នី សមាជិក​
.​លោក នូ ផល្លា សមាជិក​

៥-​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​៖
.​លោក ឈាង វុន ប្រធាន​
.​លោក សួស យ៉ា​រ៉ា អនុប្រធាន​
.​លោក នឹម ច័ន្ទ​តារា លេខាធិការ​
.​លោក ទី សុគន្ធ សមាជិក​
.​លោក ងួន សុជាតិ សមាជិក​
.​លោក យិន គឹមស៊ាន សមាជិក​
.​លោកស្រី កុប ម៉ា​រី​យ៉ា​ស សមាជិក​
.​លោក ជាម ប៉េអា សមាជិក​
.​លោក ជុំ យុ​ហៀន សមាជិក​

៦-​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​៖
.​លោក ប៉ែន បញ្ញា ប្រធាន​
.​លោកស្រី គ្រួច សំអាន អនុប្រធាន​
.​លោក កែវ ពិសិដ្ឋ លេខាធិការ​
.​លោក លី ឆេង សមាជិក​
.​លោក ឡោក ហ៊ួ​រ សមាជិក​
.​លោក ង៉ោ សុវណ្ណ សមាជិក​
.​លោក ម៉ា ឈឿន សមាជិក​
.​លោក អ៊ិត សុខ សមាជិក​
.​លោក ថោង វរលក្ខណ៍​

៧-​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​៖
.​លោក ហ៊ុន ម៉ា​នី ប្រធាន​
.​លោកស្រី បាន ស្រីមុំ អនុប្រធាន​
.​លោក សំ រិទ្ធី លេខាធិការ​
.​លោក សុខ ប៊​ន សមាជិក​
.​លោកស្រី នួ​ម សុភ័ណ សមាជិក​
.​លោក គោ​ស៊ុំ សារឿ​ត សមាជិក​
.​លោក ម៉ាត់ សេត សមាជិក​
.​លោក នេន ម៉ា​ល័យ សមាជិក​
.​លោក សារី កោសល្យ សមាជិក​

៨-​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​៖
.​លោកស្រី ឡោក ខេង ប្រធាន​
.​លោក ប៉ាល់ សំអឿន អនុប្រធាន​
.​លោក ឈុន ស៊ីរុន លេខាធិការ​
.​លោក ងួន ស៊ីម​អាន សមាជិក​
.​លោក ងួន ប៊ឿ​ន សមាជិក​
.​លោក សុះ មុះ​សិន សមាជិក​
.​លោក ពេជ្រ ជីវ័ន សមាជិក​
.​លោកស្រី ម៉ក់ វណ្ណ​ស៊ីថា សមាជិក​
.​លោក ឃឹ​ង នុ​ភាព សមាជិក​

៩-​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៖
.​លោកស្រី និ​ន សា​ផុន ប្រធាន​
.​លោក សុខ សូ​កាន អនុប្រធាន​
.​លោកស្រី កែ ច័ន្ទ​មុន្នី លេខាធិការ​
.​លោក កែប ជុតិមា សមាជិក​
.​លោក ពេជ្រ គឹម​ស្រ៊ាង សមាជិក​
.​លោក តុង សេង សមាជិក​
.​លោក តាក វណ្ណ​ថា សមាជិក​
.​លោក ភូ ពុ​យ សមាជិក​
.​លោក នង វាសនា សមាជិក​
១០-​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​៖
.​លោក ប៉ែន ស៊ីម៉ន ប្រធាន​
.​លោកស្រី ត្រឹង ថា​វី អនុប្រធាន​
.​លោក ចេ​វ គឹម​ហេង លេខាធិការ​
.​លោកស្រី ពៅ សាវឿន សមាជិក​
.​លោក អ៊ុក ដាម​រី សមាជិក​
.​លោក សោម ចិន សមាជិក​
.​លោក ទេព សាម៉ន សមាជិក​
.​លោកស្រី គង់ សាឡ​ន សមាជិក​
​សូម​រម្លឹកថា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា ត្រូវបាន​បោះឆ្នោត​ជា​កញ្ចប់ ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​។​
​ចំណែក​សមាសភាព ជា​សមាជិក និង​លេខាធិការ​គណៈកម្មការ​ជំនាញ​ទាំង ១០ នៃ​រដ្ឋសភា ទើបតែ​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារតែ​សមាជិក​រដ្ឋសភា ឬ​អ្នកតំណាងរាស្ត្រ ៣៨ រូប បាន​លាលែង ដើម្បី​ទៅ​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ហើយ​រដ្ឋសភា ទើបតែ​ប្រកាស​ទទួលស្គាល់ តំណាងរាស្ត្រ​ថ្មី ទាំង ៣៨ រូប កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ប៉ុណ្ណោះ​៕សរន

រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បន្ត​សម័យប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​ការបញ្ចូល​តំណាងរាស្ត្រ​មួយចំនួន ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា

#