សមិទ្ធផល​ថ្មីៗ​ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​ទើប​សម្រេចបាន​បន្ថែមទៀត​

734
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀង​:​លោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត បានធ្វើ​ឲ្យ​ខេត្តស្វាយរៀង មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​បស់​ប្រជាពលរដ្ឋ ជាពិសេស​ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​។ ផ្លូវ​អ៊ុត​បេ​ទី​ម​AC​ចំនួន​៥​ខ្សែ​បន្ថែមទៀត​នៅក្នុង​ក្រុង​ស្វាយរៀង​បាននិងកំពុង​ចាប់ផ្តើម​ស្ថាបនា​ចាប់ពី​រសៀល​ថ្ងៃទី​២ ខែ​វិច្ចិកា ឆ្នាំ​២០១៨​។

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថាៈ​បន្ទាប់ពី​មានការ​សាងសង់​សួនច្បារ ការដាក់​ភ្លើងស្តុប​នៅតាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​ស្វាយរៀង ការសាងសង់​ច្រាំងទន្លេ​វ៉ៃ​គោ (​ទំនប់​តា​ណេង​)​។​រដ្ឋបាលខេត្ត​ក៏បាន​ធ្វើការ​ជួសជុល​ផ្លូវ​អ៊ុត​បេ​ទី​ម​AC​ចំនួន​៥​ខ្សែ​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ​។​

​បន្ទាប់ពី​បាន​ជួសជុល​អ៊ុត​បេ​ទី​ម​AC​ចំនួន​៩​ខ្សែ​រួចហើយ​នា​ឆ្នាំ​កន្លងទៅ​ស្ថិតក្នុង​ក្រុង​ស្វាយរៀង​ដើម្បី​កែលម្អ​សោភ័ណភាព​និង​ភាពស្រស់​បំព្រង​ចូលរួមចំណែក​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ប្រចាំឆ្នាំ​ផងដែរ ។​ដោយឡែក​ចំពោះ​ផ្លូវ​ជនបទ​នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់​មួយចំនួន​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា ឆ្នាំ​២០១៨​នេះ អាជ្ញាធរខេត្ត​ក៏មាន​ការគិតគូរ​ធ្វើការ​ជួសជុល​ឡើងវិញ​ផងដែរ ៕S/​