សមិទ្ធផល​និង​សកម្មភាព​ឆ្លើយតប​ក្នុងការ​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ​

932
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ ៖ សមិទ្ធផល​និង​សកម្មភាព​ឆ្លើយតប​ក្នុងការ​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​មួយ ​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ព័​ត័​មាន​កាលពី​ថ្ងៃទី​២២-២៤​ខែឧសភា​ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​សិក្ខាសាលា​នេះ មានការ​ចូ​រួម​ពី​ប្រធាន​មន្ទីរ និង​មន្ត្រី​ជា​សិក្ខាកាម មកពី​៧​ខេត្ត ក្រុង សរុប​១២៥​នាក់​។​

លោក សេក សុខុម ប្រធាន​មន្ទី​ព័ត៌មាន​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា  វិស័យ​ព័ត៌មាន និង​សោ​ទស្សន៍​នៅក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានកា​រីកចម្រើន​គួ​ឲ្យ​គត់​សម្គាល់​ពិសេស​គឺ ប្រព័ន្ធ​ផ្សព្វផ្សាយ មានការ​រីកចម្រើន​សំបូរបែប ។ ពោលគឺ​មកទលពេលនេះ​នៅក្នុង​ខេត្ត​មាន​ស្ថានីយ៍​វិទ្យុ​១៨ ,​ស្ថានីយទូរទស្សន៍​ផ្សាយ​បន្ត​មាន​២ មាន​ទូរទស្សន៍​ហង្ស​មាស និង​ទូរទស្សន៍​បាយ័ន​, ទូរទស្សន៍​ខ្សែកាប​មាន​២ ក្រុមហ៊ុន ផ្សាយ​៤​ស្រុក​~​ក្រុង ,​អង្គភាព​សារព័ត៌មាន​ផ្សេងៗ​មាន​១២ និង​ទីភ្នាកងារសារព័ត៌មាន​កម្ពុជា​១ ក្នុងនោះ​សារព័ត៌មាន​អចិន្ត្រៃយ៍​ចំនួន ១ ឬ​AKP ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​បាននិងកំពុង​ធ្វើ​សកម្មភាព​ស្របតាម​មុខជំនាញ​វិជ្ជា​ជ៏​វ​:​របស់ខ្លួន ដែល​បាន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​គ្រប់​ទិដ្ឋភាព​ដែល​កើតមានឡើង​ក្នុង​ខេត្ ត​ដើម្បី​បង្ហាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ្នក​ស្តាប់ អ្នកទស្សនា អ្នកអាន​បាន​យល់​ពី​ការពិត ក៏ដូចជា​រួមចំណែក​លើ​ក​ស្ទួយ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​ក្នុងនោះ​ក៏មាន :​ការងារ​សមភាព​យេនឌ័រ ការងារ​លើកកម្ពស់​សី​ល​ធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ផងដែរ ។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​និយាយថា  ដោយ​យល់ឃើញ​ច្បាស់​ពី​សារៈ​សំ​ខា​ខ់​របស់​បងប្អូន​ជា​ស្ត្រី ពិសេស​ផែនការ​យុទ្ធសាស្ត្រ​បច្ចុប្បន្នភាព បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ព័ត៌មាន​ឆ្នាំ ២០១៤-២០១៨ អនុវត្តតាម​គោលនយោបាយ​សមភាព​យេនឌ័រ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៥ និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា មន្ទីរ​ព័ត៌មាន​ខេត្ត បាន​យកចិត្តទុកដាក់​គិតគូរ​ដល់​សកម្មភាព និង​ផលប្រយោជន៍រ​បស់បង​ប្អូន​ស្ត្រី ក្នុង​អង្គភាព និង​ផ្តល់​តួនាទី​ភារកិច្ច​សំខាន់ៗ ជូន​ដល់​បងប្អូន​ជានា​រី​។ ពោលគឺ​ឲ្យ​បំពេញការងារ​លើ​គ្រប់មុខ​ជំនាញ និង​បាន​ផ្សព្វផ្សាយ និង​ដាក់បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​នៅក្នុង​ខេត្ត អំពី​តម្លៃ​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ សេចក្តីថ្លៃថ្នូ និង​ប្រពៃណី​វប្បធម៌​ទំនៀម​ទំលាប់​ល្អ របស់​ជាតិ បញ្ហា​ទប់ស្កាត់​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ អំពើ​ជួញដូរ​មនុស្ស​ជាដើម ។​

​លោក ថាច់ ផែន រដ្ឋលេខាធិការ​សមាជិក​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រីនិង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​យេនឌ័រ នៃ​ក្រសួង​ព័ត៌មាន​មានប្រសាសន៍ថា ​ក្រសួង​ព័ត៌មាន ដែលជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល មាន​តួនាទី​ចម្បង​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​គឺ  ពង្រីក​វិសាលភាព និង​ប្រសិទ្ធភាព​នៃ​សេវា​ផ្សព្វផ្សាយ​ព័ត៌មាន ការអប់រំ និង​ការកំសាន្ត​ប្រកបដោយ​គុណភាព និង​សមធម៌ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​កម្ពុជា លើកទឹកចិត្ត​ការអនុវត្ត​សេរីភាព​សារព័ត៌មាន និង​ការបញ្ចេញមតិ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ពោលគឺ​បាន​ចូលរួម លើកស្ទួយ​នីតិរដ្ឋ ការពារ​សិទ្ធ និង​សេចក្តីថ្លៃថ្នូ​របស់​មនុស្ស រួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ប្រពៃណី ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​កិត្យានុភាព​នៃ​ព្រះរាជណាចក្រ​កម្ពុជា នៅលើ​ឆាក​អន្តជាតិ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ » ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។​

​លោ​កុំ​ថាច់ ផែន បាន​បន្តថា ​តួនាទី​មួយ​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​« ធ្វើជា​ស្ពាន​ចម្លង​នូវ​រាល់​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ និង​ពាំ​នាំនូវ​មតិយោបល់ សំណូមពរ​និង​បំណងប្រាថ្នា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​មក​ឆ្លុះបញ្ចាំង​ជូន​រាជរដ្ឋាភិបាល​វិញ ៕​B