សម្ដេចនាយក​រដ្ឋមន្ដ្រី​ទាត់ចោល​ឯកសារ​ក្លែងក្លាយ​ដែល​ចែកចាយ​លើ​បណ្តាញ​សង្គម អំពី​ផែនការ​កាត់បន្ថយ​ក្រសួង​របស់​រាជរដ្ឋាភិបាល

1284
ចែករម្លែក
  • 188
    Shares

ដោយ:វិបុល/​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ នៅ​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ​ បាន​ប្រកាស​ទាត់ចោល​ឯកសារ​ក្លែងក្លាយ​មួយ ដែល​បាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា រាជរដ្ឋាភិបាល មាន​ផែនការ​កាត់បន្ថយ​ក្រសួង​ទាំងអស់ មក​ត្រឹម​ចំនួន​១៦​ក្រសួង។ ​សម្តេច​ បាន​ចាត់ទុកថា ការបង្កើត​ឯកសារ​ក្លែងក្លាយ​នេះ​ជា​ផែនការ​ដ៏​អាក្រក់​របស់​ជន​ទុច្ចរិត ដែលមាន​បំណង​ចង់​បំផ្លាញ​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ការងារ​របស់​រាជរដ្ឋាភិបាល​។​

​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្រេ្វសញូវ នៅព្រលប់ថ្ងៃទី២៨ ខែមករានេះ បានដកស្រង់ប្រសាសន៍របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថា «…​ឯកសារ​នេះ គឺជា​ឯកសារ​ក្លែងក្លាយ​សុទ្ធសាធ និង​ជា​ផែនការ​ដ៏​អាក្រក់​មួយ ​ដើម្បី​បំផ្លាញ​ទំនុកចិត្ត​លើ​មន្ត្រី និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដូច្នេះ​សូម​ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​ឯកសារ​ក្លែង​មួយ​នេះ….​»​។​

គួរឱ្យដឹងថា រយៈពេល២ថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម រួម​ទាំងហ្វេសប៊ុកផងនោះ មានការចែកចាយនូវឯកសារមួយ ដែលបង្ហាញពី​ផែនការ​រ​នៃការបង្រួម និងកាត់ចោលក្រសួងមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មកនៅត្រឹមតែ១៦ក្រសួង។

ការចេញឯកសារ ដែលត្រូវបាននាយករដ្ឋមន្រ្ដីចាត់ទុកថា ជាឯកសារក្លែងក្លាយនេះ ក៏ត្រូវ​បាន​គេ​បង្កើតឡើង បន្ទាប់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​វេទិកា​ជួប​ជាមួយ​កម្មករ នៅ​ខេត្តកំពត បានប្រកាសថា នៅ​ថ្ងៃ​ខាងមុខ​ការិយាល័យ ឬ​មន្ទីរ​របស់​ក្រសួង​មួយចំនួន​នៅតាម​ស្រុក​នឹងត្រូវ​លុបចោល គឺ​ទុក​តែ​ការិយាល័យ​ប្រតិបត្តិការ​កងទ័ព នគរបាល សុខាភិបាល អប់រំ និង​រៀបចំ​ដែនដី​តែប៉ុណ្ណោះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​កាត់បន្ថយ​លើ​ការចំណាយ​ថវិកាជាតិ​៕​B/