សម្ដេចនាយក​រដ្ឋមន្ត្រី​ចេញ​អនុក្រឹត្យ​តែងតាំង​អភិបាលខណ្ឌ​បី​រូ​បក្នុង​រាជធានី​ភ្នំពេញ​

492
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​បានចេញ​អនុក្រឹត្យ​តែងតាំង​អភិបាលខណ្ឌ​បឹង​កេងកង អភិបាលខណ្ឌ​ចំការមន និង​អភិបាលខណ្ឌ​កំបូល​។​សម្ដេច​តេ​ជោ ហ៊ុន សែន បានសម្រេច​តែងតាំង លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន ជំនួស​លោក ព្រុំ សំខាន់ លោក ធឹ​ម សំអាន​ជា​អភិបាលខណ្ឌ​បឹង​កេងកង​និង​លោក​ឃឹម​ស៊ុន​សូ​ដា​ជា​អភិបាលខណ្ឌ​កំបូល​ដែលមាន​ខណ្ឌ​ពីរ​ទើបនឹង​បំបែក​កាលពីពេល​កន្លង​ទៅ ។​

​ដោយឡែក​សម្រាប់​ពិធី​ប្រកាស​ឱ្យចូល​កាន់តំណែង​ជា​ផ្លូវការ នឹងត្រូវ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក​ម៉ប​សារិន​ប្រធាន​ក្រុមប្រឹក្សា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​
​សូមជម្រាបថា លោក ធឹ​ម សំអាន បច្ចុប្បន្ន​ជា​អភិបាលរង​ខណ្ឌចំការមន និង​លោក ឃឹម ស៊ុន​សូ​ដា ជា​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​ច្បារអំពៅ ។​

​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការងាររដ្ឋបាល​នៅ​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ រាជរដ្ឋាភិបាល​បានសម្រេច​បំបែក​បង្កើត​ខណ្ឌ​ចំនួន​ពីរ​ថ្មី​បន្ថែម​គឺ​ខណ្ឌ​បឹង​កេងកង​ដែល​កាត់​ចេញពី​ខណ្ឌចំការមន និង​ខណ្ឌ​កំបូល ដែល​កាត់​ចេញពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​៕S/