សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះ​បារមី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​ព្រះ​បារមី​លោកយាយ​ទេព ក្នុង​ក្រុង​អង្គរ ខេត្តសៀមរាប​

3504
ចែករម្លែក
  • 47
    Shares

​ដោយ​: វីរៈ​មុនី / សៀមរាប​: នៅ​ព្រឹក​ថ្ងៃ​១២​រោច ខែ​ចែ​ត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ​២៥៦១ ត្រូវ​និង​ថ្ងៃទី ១២ មេសា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ ឯកឧត្តម​ឧ​ប នាយករដ្ឋមន្ត្រី យឹម ឆៃលី និង​លោកជំទាវ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ព្រមទាំង​លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​លោកជំទាវ​ជា​ភរិយា​ឯកឧត្តម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះ​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​ព្រះ​បារមី លោកយាយ​ទេព ក្នុង​ក្រុង​អង្គរ ខេត្តសៀមរាប​។

នៅក្នុង​ពិធី​តាមបែប​សាសនា​នោះដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ក៏ដូចជា លោកជំទាវ​ជា​ភរិយា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ តំណាង​គ្រប់​ស្ថាប័ន​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឧទ្ទិស​ដល់​ព្រះ​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម ពិសេស​ឧទ្ទិស​ដល់​បារមី​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ដែលមាន​ព្រះនាម​ហោរា​ទេវី មាន​ភារៈ​គាំពារ ថែរក្សា ចក្រ​វា នៃ​លោក​យើង​នេះ សូម​តាម​ជួយ​បីបាច់​ថែរក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធានា​រក្សាបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់​គ្រុម គ្រួសារ​ទាំងអស់ ពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ រីកចំរើន​លើ​គ្រប់​វិស័យ​ចាប់តាំងពី​ពេលនេះ​តរៀង​ទៅ​។

​នៅក្នុង​ពិធី​តាមបែប​សាសនា​នោះដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​នាំយក​នូវ​ថវិកា មួយចំនួន​ប្រគេន​ចំពោះ​ព្រះសង្ឃ​និមន្ត​មកពី​ប្រាំពីរ វត្ត​ក្នុង​ខេត្តសៀមរាប ក្នុង កម្មវិធី​ដាក់​វេន​ប្រចាំការ​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ ដល់​បណ្តា​ពុទ្ធបរិស័ទ​នានា ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍ ជាតិ អន្តរជាតិ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ទៀនធូប​ផ្កា​ភ្ញី​ចំពោះ​ព្រះ​បារមី ក្នុង​ទី អាសនៈ ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​ព្រះ​បារមី​លោកយាយ​ទេព​ដែល​គ្រប់គ្រង​ថែរក្សា​ទឹកដី​ខេត្ត​សៀម រាប ដ៏​ស្រស់​ប្រិ​ម​ប្រី​យ​នៃ​យើង​។ ជាមួយនិង​ការ​ប្រគេន​បច្ច័យ​ចំពោះ ព្រះសង្ឃ​ទាំង ៧​អង្គ ដែល និមន្ត​មកពី​៧​វត្ត ក្នុង​ខេត្ត សៀមរាប សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន នាំយក​នូវ​ថវិកា​មួយ ចំនួន​ចែកជូន​លោក​តាជី យាយជី និង​ប្រជាពលរដ្ឋ ដែលមាន​វត្តមាន​ក្នុង ទីសក្ការៈ​គោរពបូជា​នៃ​ព្រះ បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្នុង​បរិយាកាស​ស្និត​ស្នាល រ៉ា​ក់​ទាក់​បំផុត​។

​នៅក្នុង​សកម្មភាព​ដ៏​កម្រ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​ពី​សំណាក់​ភ្ញៀវ​ជាតិ អន្តរជាតិ ដែលមាន​វត្តមាន​ក្នុង​ទីសក្ការៈ នៃ​ព្រះ​បារមី​ព្រះ អង្គ​ចេក ព្រះអង្គ​ចម និង​ព្រះ​បារមី​លោកយាយ​ទេព ពិសេស​ទទួលបាន​នូវ​ការស្វាគមន៍ និង​ការចាប់ អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ភ្ញៀវ​អន្តរជាតិ​នានា ដែល​បានធ្វើ ដំណើរ​ឆ្លងកាត់​ក្រុង​សៀម រាប ខេត្តសៀមរាប​។

​នៅក្នុង​ពិធី​បូជា​ទៀនធូប​ថ្វាយ ព្រះ​បារមី ព្រះអង្គ​ចេក ព្រះអង្គ​ចម និង​ព្រះ​បារមី លោកយាយ​ទេព​នោះដែរ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រារព្វ​ពិធី​លែង​សត្វ​ចាប ដើម្បី​ជា​និម្មិត​រូប​នៃ សេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជា​ការរំដោះ​ពពូកសត្វ ទាំងអស់នោះ​ឲ្យ​មាន​សេរី ភាព​នាំមក​នូវ​ភាព​ត្រជាក់ សុខដុមរមនា​កើតមាន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​បញ្ជាក់ដែរថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គ្រោង​នឹង​បន្ត​ស្នាក់​នៅលើ​ទឹកដី​ខេត្ត​សៀម រាប​រហូតដល់​ថ្ងៃទី​១៦​មេសា ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ ខេត្តសៀមរាប​៕ ល​