សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ ជំរុញ​ដល់​ថ្នាក់ដឹកនាំ​និង​មន្ដ្រី​ ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​

289
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ​ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​កា​លពី​រសៀល​ថ្ងៃទី​២៤ ​ខែមេសា​ឆ្នាំ​២០១៩​នេះ​ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ខ្ញុំ​❤​កាកបាទក្រហមកម្ពុជា​»​។​

កិច្ចប្រជុំ​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​នាទី​ស្នាក់​កណ្ដាល​កាកបាទក្រហមកម្ពុជា​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​ការងារ​ភារកិច្ច​របស់​គណៈកម្មកា​រ​និង​អនុគណៈកម្មការ​នីមួយៗ​សម្រាប់​អនុវត្ត​ន៍ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ សម្រាប់​ត្រៀម​រៀប​ចំការ​ប្រារព្ធ​ពិធី​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៩​។​

ក្នុងឱកាស​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ទាំងអស់​ត្រូវ​បន្ដ​យក​ចិ​ត្ដ​ទុកដាក់​បន្ថែមទៀត​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ពិសេស​ចុះជួយ​និង​ពិនិត្យ​ដោយផ្ទាល់​នូវ​ហេតុការណ៍​អកុសល​ណាមួយ​កើតឡើង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ភ្លាមៗ ។​

ទន្ទឹមនឹងនោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​-​មន្ត្រី​ទាំងអស់​។ ជាពិសេស​សម្តេចចៅហ្វា​វាំង គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ទិវា ៨ ឧសភា ក៏ដូចជា​ថ្នាក់ដឹកនាំ​-​មន្ត្រី​នៃ​អនុគណៈកម្មការ​ទាំង​៤ ដែល​បាន​ខិតខំ​លះបង់​បំពេញការងារ ភារកិច្ច ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​សូមជម្រាបថា មិ​ទ្ទីង​ថ្នាក់ជាតិ ដើម្បី​អបអរ​រ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ និង​អបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (១៩១៩-២០១៩) នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង ៨​ព្រឹក នៅ​ទីស្នាក់ការ​កណ្ដាល កាកបាទក្រហមកម្ពុជា ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​និង​មាន​វត្តមាន​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ​រួមទាំង​សប្បុរសជន​ចូលរួម​ប្រមាណ ៤​ពាន់​នាក់​។​

សូមជម្រាបថា​ ទិវា​៨​ឧសភា​ជា​ព្រឹត្តិការណ៍​មាន​សារសំខាន់​សម្រាប់​កាកបាទក្រហមកម្ពុជា​គៀរគរ​រក​មូលនិធិ​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដូច​ពាក្យស្លោក​«​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​»​។​

​មូលនិធិ​ដែល​កាកបាទក្រហមកម្ពុជា​ទ​ទួលបាន​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅ​ថ្នាក់កណ្តាល​ទាំង​នៅ​សាខា​ជា​រៀងរាល់ឆ្នាំ​បាន​ជួយ​ឲ្យ​កាកបាទក្រហមកម្ពុជា​មាន​ធនធាន​ធ្វើ​ប្រតិបត្តិការ​បំពេញបាន​យ៉ាង​សក្តិ​សមជា​ជំនួយការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​រួមចំណែក​ដោះស្រាយ​បញ្ហា​អាទិភាព​ក្នុង​សង្គមជាតិ​។​

ជាពិសេស​ក្នុងការ​សង្គ្រោះ​ជីវិត​កសាង​ភាព​ធន់មាំ​ទៅនឹង​គ្រោះមហន្តរាយ​និង​វិបត្តិ​ភ័យ​ផ្សេងៗ​ ការកាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​នៃ​មាតា​និង​កុមារ​ការការពារ​ជំងឺឆ្លង និង​អន្តរាគមន៍​សុខភាព​សាធារណៈ​គ្រាអាសន្ន ការលើកកម្ពស់​គោលការណ៍​គ្រឹះ​តម្លៃ​មនុស្សធម៌​ សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​និង​វប្បធម៌​អហិង្សា​និង​ការពង្រឹង​សមត្ថភាព​កាកបាទក្រហមកម្ពុជា​៕S/Ha


#