សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌​ជាង​២០​ម៉ឺន​ដុល្លារ ពី​សប្បុរជន​

707
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​រសៀល​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៩ បានទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​មនុស្សធម៌ ចំនួន​២០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ម៉ូ​ឌែ​ន​វិ​សិន​គ្រុប Co.LTD ដែល​ដឹកនាំ​ដោយ លោក​អគ្គនាយក យ៉ង់ ប៊ុន​នី សម្រាប់​ឱកាស​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ខ្ញុំ ❤ កាកបាទក្រហមកម្ពុជា​»​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួល​ជួប​សវនាការ​និង​ទទួល​អំណោយ​មនុស្សធម៌​ជាង​២០​ម៉ឺន​ដុល្លារ ពី​សប្បុរជន​ (​រូប​ថ​តៈ វីរៈ​មុនី​)

​ក្នុងជំនួប​សវនាការ​នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមហ៊ុន​ទាំងអស់ ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​កន្លងមក ។​ចំពោះ​អំណោយ​ទាំងអស់ នឹង​យកទៅ​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព និង​ប្រកបដោយ​តម្លាភាព​ខ្ពស់ ជួយ​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​មហន្ដរាយ​នានា ជាពិសេស​ចាស់ជរា​គ្មាន​ទីពឹង ស្ដ្រី​មេម៉ាយ​កូន​ច្រើន ជនពិការ​និង​កុមារកំព្រា​ជាដើម ដែល​កំពុង​ជួប​នូវ​ការលំបាក​។ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងបន្ដថា​៖ កាកបាទក្រហមកម្ពុជា ជានិច្ច​ជា​កាល​តែងតែ​អនុវត្ដ​សកម្មភាព​មនុ​ស្ស​ធម៌​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ កាកបាទក្រហមកម្ពុជា មានលទ្ធភាព​ក្នុងការ​បន្ដ​ជួយ​ប្រជាពលរដ្ឋ​មកនេះ ក៏​ដោយសារតែ​មានការ​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ ពី​សប្បុរសជន ដោយ​ការ​ស្ម័គ្រចិត្ដ​ទាំង​ជាតិ និង​អន្ដរជាតិ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស ។​

​ជា​កិច្ច​ឆ្លើយតប​គណៈប្រតិភូ​តំណាងឱ្យ​ក្រុមហ៊ុន បាន​ថ្លែងថា «​យើងខ្ញុំ​មានការ​ពេញចិត្ដ និង​មាន​ទំនុក​ចិ​ត្ដ​យ៉ាងខ្លាំង ពី​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ខិតខំ​ប្រឹងប្រែង ជួយ​លើកតម្កើង​កម្រិតជីវភាព​របស់​ប្រជាជន​ទូទាំងប្រទេស ពិសេស​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន បាន​ទាន់ពេលវេលា ដែល​បាន​បន្ថែម​នូវ​ភាពជឿជាក់​បន្ថែមទៀត ក្នុងការ​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ ដែល​ធ្វើឱ្យ​យើងខ្ញុំ​ទាំងអស់ ក៏ដូចជា​សប្បុរសជន​ផ្សេងទៀត បន្ដ​ការចូលរួម​ទ្រទ្រង់​សកម្មភាព មនុស្សធម៌​បន្ដទៀត​ទាំង​ជាតិ និង​អន្ដរជាតិ​»​។​

​ក្នុងឱកាស​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ថ្លែង​ជូន​ដល់​គណៈប្រតិភូ​ផងដែរ ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា គឺ​ដើម្បី​អំពាវនាវ​កៀរគរ ស្វែងរក​នូវ​មូលនិធិ​មនុស្សធម៌ ពី​សំណាក់​សប្បុរសជន​ទាំងអស់ ដើម្បី​ចូលរួម​ជាមួយគ្នា​នៅក្នុង​ថ្ងៃនោះ ដើម្បី​ធ្វើការ​បរិ​ច្ឆា​គ​អំណោយ​មនុស្សធម៌ ទៅតាម​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន និង​ជួយ​កាកបាទក្រហមកម្ពុជា បន្ដធ្វើ​នូវ​សកម្មភាព ឬ​បេសកកម្ម​មនុស្សធម៌ បន្ដ​ជួយ​ប្រជាជន​រងគ្រោះ​នៅ​កម្ពុជា​ផងដែរ​។​ជាពិសេស​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន ពិសេស​ស្ដ្រី​មេម៉ាយ ចាស់ជរា គ្មាន​ទីពឹង ក៏ដូចជា​ប្រជាជន ដែល​បាន​រងគ្រោះ​ដោយ​គ្រោះ​មន​ហ​ន្ដ​រាយ​នានា​, មាន​ហើយ​ក៏បាន​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ភ្លើង​ឆេះ ខ្យល​កន្ដ្រាក់ ជាដើម​។ លើសពីនេះ​កាកបាទក្រហមកម្ពុជា ក៏បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​បន្ដ​ជួយ​ផ្គត់ផ្គង់​នូវ​ទឹកស្អាត ជូន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការជីក​អណ្ដូង និង​ជីក​ស្រះ​ជាដើម​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់ ដែល​តែងតែ​ចូលរួម​ផ្ដល់​ថវិកា និង​សម្ភារ​ផ្សេងៗ ដើម្បី​បន្ដសកម្មភាព​មនុស្សធម៌​ជួយសង្គ្រោះ និង​សម្រាល​ទុក្ខលំបាក​របស់​ដល់​ប្រជាពលរដ្ឋ​យើង​៕