សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​រៀបចំ​ពិធីបួងសួង និង​អបអរសាទរ​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក

955
ចែករម្លែក

(​កំពង់ធំ​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧​នេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​និង​មន្ដ្រី​​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ បាន​អញ្ជើញ​រៀបចំ​ពិធី​បួស​សួង​រំលឹក​គុណ​បុព្វបុរស​ខ្មែរ និង​ការអបអរសាទរ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក ក្នុង​ខេត្ដ​កំពង់ធំ​។​
​ ​
​ពិធីបួងសួង​នេះ ក៏ត្រូវ​ចាក់ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​បាយ័ន ហើយក៏​ត្រូវ​ផ្សាយ​បន្ដ​ផ្ទាល់​ដោយ​ទូរទស្សន៍​ក្នុងស្រុក​នានា​មួយចំនួន​ផង​​ដែរ​។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ម្សិលមិញ​ថ្ងៃទី​០៦ ខែសីហា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​មន្ដ្រី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ បាន​អញ្ជើញ​អុជ​អូ​ប នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​​ខេត្ដ​កំពង់ធំ​។ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​អុជ​ធូប នៅ​ប្រាសាទជ្រៃ អាស្រម​ឥសី ប្រាសាទ​សំបូរ និង​ប្រាសាទតោ ដើម្បី​បួងសួង រំលឹក​គុណ​បុព្វបុរស​ខ្មែរ និង​ការអបអរសាទរ តំបន់​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​នេះ​៕ដោយ៖វិបុល/sb