សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​អញ្ជើញ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ជាង​១.៧០០​គ្រួសារ​

261
ចែករម្លែក

ដោយៈ​សុផល​/​ត្បូងឃ្មុំៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​កា​លពី​ព្រឹក​ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌​ជូន​អ្នក​ផ្ទុកមេរោគ​អេដស៍​ចាស់ជរា​ស្ដ្រី​មេម៉ាយ​កុមារកំព្រា​និង​ជនពិការ​ចំនួន​១.៧៧១​គ្រួសារ​មកពី​ឃុំ​ចំនួន​៣០​និង​ស្រុក​ចំនួន​៥​នៃ​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងចំណោម​គ្រួសារ​ងាយ​រងគ្រោះ​ជាង​១.៧០០​នាក់​នោះ​រួមមាន​៖​អ្នក​ផ្ទុកមេរោគ​អេដស៍​២៨​នាក់​ចាស់ជរា​១០៣២​នាក់​ស្ត្រី​ម៉េ​មា​យ​៥៥៦​នាក់​កុមារកំព្រា​៥១​នាក់​និង​ជនពិកា​១០៤​នាក់​។​ការអញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​បានធ្វើ​ឡើង​នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុនសែន​ចារ​ថ្មី ស្ថិតនៅ​ក្នុងភូមិ​ចារ​ថ្មី ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ដ​ត្បូងឃ្មុំ​។​

​សូមជម្រាបថា​៖​ក្នុង​ការចែក​អំណោយ​នេះ​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសារៗ​ទ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម មី ១​កេស​ត្រីខ​១០​កំប៉ុង​ឃី​ត​១​ឃី​ត​(​សារុង​ក្រមា​មុង​ភួយ​អាវ​)​ក្រណាត់ស​១​ដុំ​(​ក្នុងនោះ​មាន​ថវិកា​១​ម៉ឺន​រៀល​) នំ​បុ័ង ១​ដើម ទឹកបរិសុទ្ធ​១​ដប រទេះរុញ​សម្រាប់​ជនពិការ ព្រមទាំង​អំណោយ​ផ្សេងៗ​ជាច្រើន​ទៀត​។​
​លើសពីនោះ​ប្រជាពលរដ្ឋ​ក៏​ទទួលបាន​ក្រណាត់ស​១​ដុំ​និង​ថវិកា​ចំនួន​១​ម៉ឺន​រៀល​ទៀត​ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​ក្នុងឱកាស​នោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទ​បាទ​ក្រហម​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ក្នុងការ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​បងប្អូន​ប្រជាជន​ជា​ចាស់ជរា ស្ត្រី​មា​ម៉ា​យ​កុមារកំព្រា​និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជម្ងឺអេដស៍​។​ទោះបីជា​អំណោយ​នេះ​ពុំ​អាច​គ្រប់គ្រាន់​ទាំងអស់​តែ​អាចជួយ​សម្រាល​មួយរយៈ​ពេលដែល​ត្រូវការ​ចំ​បាច់​ផងដែរ​ដល់​ប្រជាជន​ដែល​រងគ្រោះ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​បានធ្វើការ​ពាំនាំ​ព្រះរាជបន្ទូល​សួរសុខទុក្ខ​ពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ព្រះមហាក្សត្រី នរោត្តម​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​។​ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ផ្តាំ​នូវ​ការសួរសុខទុក្ខ​ដល់​បងប្អូន​រួម​ជាតិ​នៅ​ទូទាំងប្រទេស​។​

​សម្តេច​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ក៏បាន​ថ្លែងអំណរគុណ​និង​ការកោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​និង​ថ្នាក់ដឹកនាំ និង​មន្ត្រី​សាខា​និង​អនុសាខា​កាកបាទក្រហម ដែល​តែង​ខិតខំ​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​ក្នុង​ការជួយ​សម្រាល​ការលំបាក​របស់​ប្រជាជន​និង​ជន​ដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​គ្រោះមហន្តរាយ​និង​ឧ​ប​ទ្ទេ​ហេតុ​នានា​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ទន្ទឹមនឹងនេះ​សម្តេច​ប្រធាន​កាកបាទក្រហម​បាន​អំពាវនាវ​ដល់​ប្រជាជន​ទូទាំងប្រទេស​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​គ្រុនឈាម​ដល់​កុមារ​និង​ទារក​ដោយ​ត្រូវ​ធ្វើការ​បោសសំអាត​កន្លែង​ដែលមាន​ទឹក​ដក់​មិនត្រូវ​ឲ្យ​កុមារ​លេង​នៅក្នុង​កន្លែង​ងងឹត និង​ត្រូវមាន​មុង​ការពារ​ពេល​សម្រាក​ដំណេក​។ ក្នុងករណី​ដែល​សមាជិក​ក្នុង​ក្រុមគ្រួសារ​ជាពិសេស​កុមារ​មាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង​ត្រូវ​ប្រញាប់​យកទៅ​ពិ​និត្យនៅ​មន្ទី​ពេទ្យ​បង្អែក​ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ជៀសវាង​ទុក​ឲ្យ​មេរោគ​គ្រុនឈាម​កាន់តែ​ធ្ងន់ធ្ងរ និង​មិនអាច​ព្យាបាល​បាន នាំ​ឲ្យ​បាត់បង​អាយុជីវិត​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​ផ្តោត​សំខាន់​ទៅលើ​បញ្ហា​សុខភាព និង​សុខមាលភាព​ប្រជាជន ដោយបាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាជន​ទាំងអស់ សូម​ធ្វើការ​បរិភោគ​ទឹក​ដែល​បាន​ដាំ​ឆ្អិន​ត្រឹមត្រូវ ដើម្បី​ការពារ​នូវ​ជំងឺ​ផ្សេងៗ​រួមមាន ការ​រាគ​រុះ​និង​ជំងឺ​អាសន្នរោគ ដែល​បណ្តាល​ឲ្យ​មានការ​លំបាក និង​បាត់បង់​នូវ​ទ្រព្យសម្បត្តិ​នានា​ក្នុង​ការចំណាយ​ព្យាបាល​ជំងឺ​ទាំងនោះ​។​

អំពាវនាវ​ដល់​បងប្អូន​ប្រជាជន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​លង់ទឹក​ជាពិសេស​កុមារ​នៅក្នុង​រដូវវស្សា ដែល​នេះ​ជា​រឿង​គួរ​អ​ណោ​ច​អធម​នៅក្នុង​ក្រុមគ្រួសារ​។​​ជាពិសេស​សម្តេច​បាន​អំពាវនាវ​ឱ្យ​ការចូលរួម​ពី​សំណាក់​បងប្អូន​ទាំងអស់​សូម​ឲ្យ​ធ្វើការ​រាយ​ណ៍​ដល់​សមត្ថកិច្ច​ប៉ូលីស​ចំពោះ​សកម្មភាព​ល្បែងស៊ីសង​នៅក្នុង​សហគមន៍​របស់ខ្លួន​ដែល​នេះ​ជា​ប្រភព​កកើត​ឲ្យ​មាន​អំពើ​ឃាតកម្ម​ចារកម្ម​និង​ពេស្យាចារ​ដល់​សហគមន៍​និង​សង្គមជាតិ​ទាំងមូល​។​

ក្នុង​គោលបំណង​ថែរក្សា​ធនធាន​នៅក្នុង​ទឹក​នោះ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​អំពាវនាវ​ដល់​ប្រជាជន​ដែល​ប្រកបមុខរបរ​នេសាទ​ដោយ​មិនត្រូវ​នេសាទ​នៅក្នុង​រដូវ​ហាមឃាត់​។​ដែល​ត្រី​កំពុង​ពង​នោះទេ​និង​មិនត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​រដ្ឋាភិបាល​មាន​ហាមឃាត់​នោះទេ​និង​ត្រូវ​ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស​ដើម្បី​បន្តបាន​នូវ​ជីវភាព​ប្រកបដោយ​ចីរភាព​ដល់​គ្រួសារ​និង​សង្គមជាតិ​ទាំងអស់គ្នា​។​

​ដោយ​សង្កេតឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​សម្តេច​បាន​អំពាវនាវ​ឲ្យ​អ្នកមាន​មធ្យោបាយ​ធ្វើដំណើរ​តាមផ្លូវ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងពេល​ធ្វើដំណើរ​ជៀសវាង​ការមិន​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ត្រូវ​ពាក់​ខ្សែរ​ក្រវាត់​ការពារ​។​មួក​ការពារ​និង​ធ្វើដំណើរ​កុំ​ហួស​ល្បឿន​កំណត់ គោរព​ស្លាក​សញ្ញា​ចរាចរណ៍ និង​កុំ​ពិសារ​គ្រឿង​ស្រវឹង​ព្រមទាំង​កុំ​វា​ជែង​គ្នា​នៅ​កន្លែង​ដែលមាន​គ្រោះថ្នាក់​ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​និង​អ្នក​ដ៏​ទៃ​ដែល​នៅ​ជុំវិញខ្លួន​យើង​។​

​អំពាវនាវ​ដល់​អាណាព្យាបាល​មេត្តាជួយ​អប់រំ​និង​តាមដាន​កូនក្មួយ​របស់ខ្លួន​កុំ​ឲ្យ​ធ្លាក់ខ្លួន​ក្នុងការ​ប្រើប្រាស់​គ្រឿងញៀន​និង​ក្លាយជា​ជន​ញៀន​ថ្នាំ​និង​ត្រូវ​រាយ​ការ​ណ៏​ជូន​ដល់​សមត្ថកិច្ច​នូវ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​អ្នកប្រើប្រាស់​ថ្នាំញៀន​និង​គ្រឿងញៀន​នានា​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម​សង្គម​និង​អំពើ​ឃាតកម្ម​ចារកម្ម​និង​ជាពិសេស​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ដែល​កើតចេញពី​បញ្ហា​គ្រឿងញៀន​នេះ​។​

​ក្នុងនាម​ជា​ឥស្សរជន​ថ្នាក់ជាតិ​នៃ​វេទិកា​ថ្នាក់ដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងការ​ឆ្លើយតប​មេរោគ​ជំងឺអេដស៍​សម្តេច​សូម​អំពាវនាវ​ដល់​ប្រជាជន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​នូវ​មេរោគ​អេដស៍​ពី​ដៃគូរ​របស់ខ្លួន​។​បើទោះបី​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍​ស្ថិតក្នុង​រង្វង់ ០.៥​ភាគរយ ក្តី ព្រោះ​មេរោគ​អេដស៍​គឺជា​បញ្ហា​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ផងដែរ​។

​អំពាវនាវ​ដល់​អ្នករ​ស់​នៅ​ជាមួយ​មេរោគ​អេដស៍​និង​ជម្ងឺអេដស៍​កុំ​បន្ត​ចម្លង​ទៅ​អ្នកផ្សេង​ទៀត​និង​ត្រូវ​ដើ​តួរ​ជា​អ្នក​ជួយ​អប់រំ​ដល់​បងប្អូន​របស់ខ្លួន​ក្នុងការ​ប្រុងប្រយ័ត្ន​និង​ទប់​សង្កាត់​កា​រីក​រាលដាល​មេរោគ​អេដស៍​ជម្ងឺអេដស៍​ក្នុងនាម​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

ដើម្បី​សុខភាព​ស្ត្រី​និង​កុមា​រស​ម្តេចក៏​សូម​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​សូម​ទៅពិនិត្យ​សុខភាព​នៅ​មន្ទី​ពេទ្យ​បង្អែក​និង​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ទៅតាម​កាលកំណត់​របស់​គ្រូពេទ្យ​។​ជាពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផ្ទុកមេរោគ​អេដស៍​សូម​ទៅពិនិត្យ​និង​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ព្រមទាំង​ធ្វើការ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់​ដើម្បី​ជៀសវាង​ការឆ្លង​មេរោគ​ពី​ម្តាយ​ទៅ​ទារក​ក្នុង​ការចូលរួម​កាត់បន្ថយ​អត្រា​ឆ្លង​ពី​មាតា​ទៅ​ទារក​។​

លោក​បណ្ឌិត​ជាម​ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ឱ្យដឹងថា​ឆ្នាំ​២០១៨​កន្លងទៅនេះ​សាខា​កាកបាទក្រហម​ខេត្ត​បានធ្វើ​សកម្មភាព​មនុស្សធម៌ ចំនួន​៦២​លើក ស្មើនឹង​១២.៦៥៨ គ្រួសារ​។​ដោយឡែក ក្នុង​ឆ្នាំ​២០១៩​នេះ មាន​សកម្មភាព​មនុស្ស​ធម៌​ចំនួន ៧៨​លើក ស្មើនឹង​៤៧១​គ្រួសារ​រួមមាន​៖​ខ្យល់​កន្ត្រាក់ រន្ទះបាញ់ លង់ទឹក ភ្លើង​ឆេះ​ផ្ទះ​គ្រោះថ្នាក់​ចរាចរណ៍​បុណ្យសព ជាដើម​។​

​គួរ​រម្លឹក​ផងដែរ​ថាស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ការអញ្ជើញ​ចុះមក​សួរសុខទុក្ខ​ស្វែងយល់​ពី​ផល​លំបាក​របស់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នៅ​ខេត្ដ​ត្បូងឃ្មុំ​នេះ​មិនមែនជា​លើកទីមួយ​នោះឡើយ គឺ​ច្រើនលើកច្រើនសារ​មកហើយ ក្រៅពី​ចាត់​មន្ដ្រី​ជា​សហការី​ចុះមក​។​ដោយ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចុះមក​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ​ចំនួន​១.៤៥០​គ្រួសារ​,​នៅ​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៦​នៅ​ស្រុក​ពញាក្រែក​ចំនួន​១.២០០​គ្រួសារ​។​

​ក្នុងពេល​ទឹកជំនន់​ឆ្នាំ​២០១៨​អ្នក​ម្ដាយ​មនុស្សធម៌​បាន​ចុះ​ចែក​អំណោយ​ចំនួន​២​លើក​ផងដែរ គឺ​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ នៅ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ចំនួន ១,៤៤២​គ្រួសារ និង​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំការ​គរ ស្រុក​ក្រូចឆ្មារ ចំនួន ២,៦៧១​គ្រួសារ​៕S/​