សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​អំពាវនាវ​ឱ្យ​រួមគ្នា​លុបបំបាត់​ការចម្លង​ជំងឺអេដស៍​ឱ្យបាន​១០០​ភាគរយ​

255
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ចំពោះ​ការឆ្លើយតប​មេរោគ​អេដស៍​ជំងឺអេដស៍​នៅ​កម្ពុជា​និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ប្ដេជ្ញា​រួមគ្នា​ក្នុងការ​លុបបំបាត់​ការចម្លង​ជំងឺអេដស៍​ឱ្យបាន​១០០​ភាគរយ​។​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​បញ្ចប់​ជំងឺអេដស៍​ទាំងស្រុង​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៥​និង​គោលដៅ​អភិវឌ្ឍន៍​ចេរភាព​នា​ឆ្នាំ​២០៣០​ខាងមុខនេះ​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​អំពាវនាវ​ដូច្នេះ​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ជំងឺអេដស៍​និង​ចាស់ជរា​គ្មាន​ទីពឹង​១.៧៧៧​គ្រួសារ រស់នៅក្នុង​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៩​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ត​ថ្លែង​អំពាវ​ដល់​ប្រជាពលរដ្ឋ​ជៀសវាង​ឱ្យបាន​ដាច់ខាត​ក្នុង​ការនាំ​មេរោគ​អេដស៍​ដល់​ខ្លួន​ឬ​បន្ត​ចម្លង​ទៅ​អ្នកដទៃ​និង​ក្រុមគ្រួសារ​ពិសេស​ស្វាមី​កុំ​ដើរលេង​ក្រៅ​នាំ​ជំងឺអេដស៍​នេះ មកឱ្យ​ប្រពន្ធ​កូន​ឱ្យសោះ​។ គឺ​ត្រូវ​ដើរតួ​ជា​អ្នក​ជួយ​អប់រំ​ដល់​បងប្អូន មិត្តភក្តិ​របស់ខ្លួន​ប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​មេរោគ​អេដស៍​នេះ​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ផ្ទុកមេរោគ​អេដស៍ ត្រូវ​ទៅពិនិត្យ​សុខភាព​និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បង្ការ​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម បាន​ថ្លែង​បញ្ជាក់ថា​« បងប្អូន​យើង​ត្រូវ​ដឹងថា អេដស៍ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ធ្លាក់ចុះ​លើសពីនេះ​ពេល​យើង​ជា​ឪពុកម្តាយ​ស្លាប់​ដោយ​ជំងឺអេដស៍​ទៅ កូន​នឹង​កំព្រា រងារ​គ្មាន​ទីពឹង ហើយ​បើ​ពឹង​ជីដូន នឹងមាន​ផល​លំបាក ដោយ​ជីដូន​ចាស់ មិនអាច​រក​ថវិកា​គ្រប់គ្រង ដល់​ចៅ​បាន​នោះទេ​។ ដូច្នេះ ត្រូវ​រួមគ្នា​កាត់បន្ថយ​និង​លុបបំបាត់​ជំងឺអេដស៍ ឱ្យបាន​១០០%​ក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ​»​។​

​ជាងនេះទៅទៀត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង​កុំ​ស្អប់ខ្ពើម​រើសអើង​អ្នក​កើត​ជំងឺអេដស៍​ព្រោះ​គាត់​ជា​ជនរងគ្រោះ​និង​សូម​ក្រើនរម្លឹក​ដល់​ជនរងគ្រោះ​ដោយ​មេរោគ​អេដស៍​ត្រូវ​ទៅពិនិត្យ​សុខភាព​និង​លេបថ្នាំ​ពន្យា​ជីវិត​ឱ្យបាន​ទៀត​ទាត់​ទៅតាម​ការកំណត់រ​បស់​គ្រូពេទ្យ​។​

​លោកស្រី វេជ្ជបណ្ឌិត Vladanka ANDREEVA នាយក​ប្រតិបត្តិ​កម្មវិធី​អង្គការ​យូ​អ៊ិន​អេដស៍ (UNAIDS) ប្រចាំ​កម្ពុជា បាន​ថ្លែង​ផងដែរ​ថា «​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​មាក់ងាយ​និង​រើសអើង​និង​ការផ្ដល់​ការគាំទ្រ​ផ្នែក​សង្គម​ដល់​អ្នករងគ្រោះ​/​រង​ផលប៉ះពាល់​ដោយសារ​មេរោគ​អេដស៍​។​

UNAIDS​នឹង​ប្ដេជ្ញា​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​មេរោគ​អេដស៍​និង​ការលើកកម្ពស់​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ការព្យាបាល​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​ការ​ផ្ទុកមេរោគ​អេដស៍​។​ដើម្បី​ធានាថា​ទារក​ទាំងអស់​កើតមក​មាន​សុខ​ភាពល្អ​។​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បញ្ចប់​បញ្ហា​អេដស៍​និង​ការចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​ទារក​ទាំងស្រុង នៅ​ឆ្នាំ​២០២៥ ។​

​ក្នុងឱកាស​នោះដែរ​ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​លោក​ឃួ​ង​ស្រេង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​និង​ជា​គណៈ​ភិ​បាល​រាជធានី​ភ្នំពេញ​ក៏បាន​ថ្លែង​ប្ដេជ្ញា​និង​ប្រតិ​ប​ត្ដិ​តាម​គំរូ​វីរភាព​របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​។​

ក្នុងការ​រួមចំណែក​លើ​ក​កម្ពស់​សុខភាព​មាតា​ទារក​និង​កុមារ​និង​បានរួម​វិភាគទាន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​និង​ដៃគូ​សហប្រតិបត្តិការ​ក្នុងការ​កាត់បន្ថយ​អត្រា​ចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​កូន​។​ជាពិសេស​ប្ដេជ្ញា​រួមគ្នា​ក្នុងការ​លុបបំបាត់​ការចម្លង​ជំងឺអេដស៍​ឱ្យបាន​១០០​ភាគរយ​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​បញ្ចប់​ជំងឺអេដស៍​ទាំងស្រុង​នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៥​និង​គោលដៅ​អភិវឌ្ឍន៍​ចេរភាព​នា​ឆ្នាំ​២០៣០​ខាងមុខនេះ​។​

​គួរកត់សម្គាល់​ផងដែរ​ថា​ក្នុងការ​ទទួលស្គាល់​នូវ​ស្នាដៃ​ជា​គំរូ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ (​អេ​ភី​អិ​ល​,​អេ​ហ្វ​APLF​និង​យូ​អិន​អេដស៍​(UNIIS)​។​តំណាង​ដោយ​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​បានប្រគល់​ពានរង្វាន់​ដំបូង​បំផុត​សម្រាប់​ជូន​ថ្នាក់ដឹកនាំ​គំរូ​នៃ​បណ្តាល​ប្រទេស​ជូន​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៩​។

​ពានរង្វាន់​នេះ​ជា​សក្ខីកម្ម​នៃ​ការទទួលស្គាល់​ស្នាដៃ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បានរួម​ចំណែក​ធ្វើឱ្យមាន​៖​ការកាត់បន្ថយ​ភាព​ស្អប់ខ្ពើម​និង​ភាព​រើសអើង​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នក​ដែល​ងាយ​រងគ្រោះ​ក្នុង​ការឆ្លង​មេរោគ​អេដស៍​។​ការពង្រីក​បន្ថែម​នូវ​ការថែរក្សា​និង​ជួយឧបត្ថម្ភ​ដល់​កុមារកំព្រា​និង​កុមារ​ដែល​ងាយ​រងគ្រោះ​។​

​ការធ្វើឱ្យ​សេវាកម្ម​ជាស​កល​បានក្លាយ​ជាការ​ពិតជា​ក់​ស្តែង​ដល់​ពលរដ្ឋ​ទាំងអស់​ជាពិសេស​ការបង្ការ​ទប់​ស្កាត់​នូវ​ការចម្លង​មេរោគ​ពី​ម្តាយ​ទៅ​កូន​និង​ការថែទាំ​អ្នក​ផ្ទុកមេរោគ​អេដស៍​។​ការ​បំផុស​ឱ្យ​អ្នកដឹកនាំ​នៅក្នុង​វិស័យ​ឯកជន​និង​យុវជន​ចូលរួម​នៅក្នុង​ការបង្ការ​ទប់ស្កាត់​មេរោគ​អេដស៍​នៅក្នុង​សហគម៍​របស់ខ្លួន​និង​ជា​គំរូ​ភាពជា​អ្នកដឹកនាំ​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍​នៅ​ប្រទេស​កម្ពុជា​និង​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។​

​ដោយ​មើលឃើញ​ពី​វីរ​ភាពជា​តំ​រូ និង​សក្តានុពល​នៃ​ការចូលរួម​គាំទ្រ ពីស​ម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ក្នុងស្ថានភាព​នៅ​កម្ពុជា ដែល​ស្ដ្រី​ផ្ទុកមេរោគ​អេដស៍ មាន​ចំនួន​ច្រើនជាង​បុរស ដែល​អាចបង្កើត​ឱ្យមាន​ហានិភ័យរ​នៃ​ការចម្លង​មេរោគ​អេដស៍ ពី​ម្តាយ​ទៅ​កូន​។ ទើប​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ឆ្នាំ​២០១១​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF)​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​និង​អង្គការ​យូ​អិន​អេដស៍​(UNAIDS)​នៅ​ហ្សឺ​ណែវ​បានប្រគល់​គោរមងារ​ថ្មី​មួយទៀត​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ឥស្សរ​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​៕S/