សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​នាំយក​នូវ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អ​អន្លង់​ក្ងាន​

100
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទ​កម្ពុជា​និង​ប្រតិភូ​អមដំណើរ​កាលពី​ថ្ងៃទី​ទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​នាំយក​ទេយ្យវត្ថុ​រួមទាំង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សុវណ្ណ​មុនី​វង្ស​ហៅ​វត្ត​អន្លង់​ក្ងាន​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ក្ងាន​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​នាំយក​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​រួមមាន​៖​អង្ករ​២០០​គីឡូក្រាម​មី​១០​កេស​ត្រីខ​៣០០​កំប៉ុង​សាច់ក្រក​១០​គីឡូក្រាម​ត្រីងៀត​១០​គីឡូក្រាម​ស្ករស​១០​គីឡូក្រាម ទឹកដោះគោ​ខាប់​២​កេស​អូ​វ៉ាន់​ទីន​២​កេស​តែ​១០​គីឡូក្រាម​ទឹកក្រូច​១០​កេស​ទឹកបរិសុទ្ធ​១០​កេស​និង​ថវិកា​៥​លាន​រៀល​។​

​សូមជម្រាបថា​ការអញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​និង​គ្រឿង​សក្ការៈបូជា​ជាច្រើន​ទៀត​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​និង​នាំយក​ទេយ្យវត្ថុ​រួមទាំង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​សុវណ្ណ​មុនី​វង្ស​។​ក្នុងឱកាស​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​និង​ប្រតិភូ​អមដំណើរ អញ្ជើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ជំងឺអេដស៍ និង​ចាស់ជរា​គ្មាន​ទីពឹង​១,៧៧៧​គ្រួសារ ដែល​រស់នៅក្នុង​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ គណៈប្រតិភូ​អប​ដំណើរ មាន​សទ្ធា​ជ្រះថ្លា ចូល​ជា​បច្ច័យ​សរុប​ចំនួន​២​ពាន់​ដុល្លារ និង​១២​លាន​រៀល​ប្រគេន​ព្រះចៅអធិការ​វត្ដ​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក៏បាន​ចូល​បច្ច័យ​១​លាន​រៀល​និង​សាដក​១​ប្រគេន​ព្រះចៅអធិការ​វត្ត​។​ព្រះសង្ឃ​៣៤​អង្គ​ទៀត​ក្នុង​១​អង្គៗ​ទទួលបាន​សាដក​១​និង​បច្ច័យ​១០​ម៉ឺន​រៀល​និង​ជូន​យាយជី​តាជី​៣១​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​៥​ម៉ឺន​រៀល​និង​ក្រណាត់ស ១​ដុំ​ក្នុងនោះ​មាន​ថវិកា​១​ម៉ឺន​រៀល​ទៀត​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​គួរ​កត់សម្គាល់ថា​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ជ្រះថ្លា​មួយ​ក្នុង​ព្រះពុទ្ធសាសនា​ដែល​តែងតែ​ដឹកនាំ​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​នៃ​កាកបាទក្រហមកម្ពុជា​និង​មន្ដ្រី​ជាច្រើន​ផ្នែក​ទៀត​។​បូជា​ទៀនធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​និង​នាំយក​ទេយ្យវត្ថុ​ជាច្រើន​រួមទាំង​បច្ច័យ​ប្រគេន​ព្រះសង្ឃ​គង់នៅ​តាម​វត្ដ​អារាម​ដើម្បី​ទ្រទ្រង់​និង​ជ្រោង​ទង់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យ​កាន់តែ​រីកចម្រើន​៕S/


#