សម្ដេច​ក្រឡាហោម​សខេង​អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​ជ័យ​មុនី

294
ចែករម្លែក
  • 25
    Shares

ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖ កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​វត្ត​ឧ​ត្ត​ម​ព្រឹក្សា ហៅ​វត្ត​ជ័យ​មុនី ស្ថិតនៅ​ភូមិ​ជ័យ​មុនី ឃុំ​គោក​គង់​កើត ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​។ អមដំណើរ​ដោយ​ប្រតិភូ​ជាត់​ខ្ពស់ ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត មន្ត្រី​មន្ទីរ​ជុំវិញ​សាលាខេត្ត អភិបាលក្រុង ស្រុក​និង​កង​កលាំង​ទាំងបី​ស្ថាប័ន លោកគ្រូ​អ្នកគ្រូ​សិស្ស​នុ​សិស្ស​ពលរដ្ឋ​មក​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​នាឱកាស​នោះ​អភិបាលស្រុក​ក​ញ្ច្រៀ​ច​បាន​ឡើង​ថ្លែង​របាយការណ៍​ស្ដីអំពី​ស្ថានភាព​ទូទៅ​របស់​រដ្ឋបាល​ស្រុក​ក​ញ្ច្រៀ​ច​និង​អំពី​សាវតារ​វត្ត​ជ័យ​មុនី ដោយបាន​រំលឹកថា វត្ត​នេះ បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៧ ដោយមាន​ភូមិ​ចំណុះ​ឲ្យ​វត្ត​ចំនួន​៥​ភូមិ​។​នៅក្នុង​របប​ខ្មែរក្រហម​ទី​អារាម​មួយ​នេះ​បាន​ក្លាយជា​មន្ទីរពេទ្យ​។​នៅក្រោយ​ថ្ងៃ​៧​មករា វត្ត​ជ័យ​មុនី ក៏​មិន​ខុសពី​ទី​អារាម ផ្សេងទៀត​នៅ​កម្ពុជា​ដែរ ។​

គឺ​ប្រជា​ពុទ្ធបរិស័ទ និង​អាជ្ញាធរ បានរួម​សាមគ្គី​គ្នា​កសាង​ជា​បន្តបន្ទាប់ ដោយមាន​ការគាំទ្រ​ពី​ឥស្សរជន​ជន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។
​ជាច្រើនរូប ពិសេស​សម្ដេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម រួមជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល រហូត​ឈានដល់​ការចាប់ផ្ដើម​សាងសង់​ព្រះវិហារ​ថ្មី តាំងពី​ឆ្នាំ​២០១២​មក​។​

​បន្ទាប់មក​នៅក្នុង​បរិយាកាស​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា យ៉ាង​ក្រៃលែង នៃ​ពិធី​បញ្ចុះ​ខណ្ឌសីមា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ថ្លែង​សន្ទរកថា និង​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយ​សម្ដេច​បាន​សម្ដែង​សេចក្ដី​សប្បាយរីករាយ​ជាទីបំផុត ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ដ៏​មហា​ឡា​រិ​កនា​ថ្ងៃនេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​វាយតម្លៃ​ខ្ពស់ អំពី​ការរក្សា​សន្តិភាព​ប្រទេសក្រោម​ម្លប់​ព្រះមហាក្សត្រ និង​តាម​គន្លង​លទ្ធិ​ប្រជា​ធិ​ប​ត្យេ​យ​សេរី​ពហុបក្ស​។បើទោះបីជា​កម្ពុជា​មា​នគ​ណ​បក្ស​ច្រើន មាន​ទស្សនៈ​ផ្ទុយគ្នា​ច្រើន នៅក្នុង​ដំណើរ​ការកសាង និង​ដឹកនាំ​ជាតិ​។ ប៉ុន្តែ​តាមរយៈ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ យើង​បាន​គ្រប់គ្រង​ប្រទេស​ប្រកបដោយ​សេចក្ដីសុខ និង​សន្តិភាព​ទូទាំងប្រទេស​។​

​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា គ្រាន់តែ​នៅ​ស្រុក​ក​ញ្ច្រៀ​ច​ដែលមាន​៩៩​ភូមិ ពេលនេះ​មាន​ភូមិ​៩២​រួចទៅហើយ ដែល​កំពុងមាន​អគ្គិសនី​ប្រើប្រាស់ ដែល​នេះ​គឺជា​ភស្តុតាង​បញ្ជាក់ យ៉ាងច្បាស់​ថា​នៅពេល​ប្រទេសជាតិ​មាន​សន្តិភាព ការអភិវឌ្ឍ​នឹងមាន​ល្បឿន​កាន់តែ​លឿន ។សម្ដេច​បាន​អះអាងថា​ភូមិ​នៅសល់​៧​ទៀត​នៃ​ស្រុក​ក​ញ្ច្រៀ​ច នឹងមាន​អគ្គិសនី​ប្រើ​ឆាប់ៗ​នេះ​។​

​ឆ្លៀត​ក្នុង​ពិធី​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ អំពី​ស្ថានភាព​គ្រោះរាំងស្ងួត​នៅ​ឆ្នាំ​២០១៩​នេះ ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​អំពី​ហា​នី​ភ័យ​នៃ​ការខ្វះខាត​ទឹក​ប្រើប្រាស់​។

សម្ដេច​បាន​ណែនាំ​អាជ្ញាធរ​ក្ដាប់​ព័ត៌មាន​ឲ្យ​បាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ដើម្បី​មាន​វិធាន​ការជួយ​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា តាមរយៈ​ការដឹក​ទឹក​ចែក​ពួកគាត់ ហើយ​ត្រូវ​រៀបចំ​ផែនការ​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​រយៈពេល​វែង ដូចជា​ការជីក​អណ្ដូង និង​ស្ដារ​ស្រះ​ជាដើម​។​​​បាន​ក្រើនរំលឹក​អាជ្ញាធរ​មូលដ្ឋាន ត្រូវខិតខំ​បំរើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ ត្រូវមាន​វិធានការ​ដោះស្រាយ​ឲ្យ​បានច្បាស់លាស់ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គ្រឿងញៀន​ដែល​ជនល្មើស​ធ្លាប់តែ​ចែក​ចាក​នៅ​ទីក្រុង និង​ទីប្រជុំជន​នានា​នោះ វា​បាន​ហូរ​មកដល់​តំបន់​ជនបទ​ខ្លះ​ហើយ​។

​ជាមួយគ្នានេះ សម្ដេច​បាន​អំពាវនាវ​ពលរដ្ឋ​ចូលរួម​រាយការណ៍​មក​សមត្ថកិច្ច និង​អាជ្ញាធរ ដូចជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មេភូមិ មេឃុំ​ជាដើម ប្រសិនបើ​ឃើញ​ការលក់ ឬ​ចែកចាយ​គ្រឿងញៀន និង​ការសេព​គ្រឿងញៀន នៅ​គ្រប់​ទីក​ន្លែ​ទាំងអស់ ពិសេស​នៅក្នុង​ភូមិ​របស់​បងប្អូន​។

សម្ដេច​ក៏បាន​លើកទឹកចិត្ត​ពលរដ្ឋ​ចូល​រាយការណ៍​ករណី​គ្រឿងញៀន និង​ករណី​ដែល​ធ្វើ​ឲ្យ​ភូមិ​ឃុំ​មិនមាន​សុវត្ថិភាព ទៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថ្នាក់ដឹកនាំ​ស្រុក ខេត្ត ហើយក៏​អាច​ផ្ញើ ឬ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញយោបល់ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច​បាន​ដែរ​។​

​ចំពោះ​ដំណើរការ​សាងសង់ ព្រះវិហារ​វត្ត​ឧ​ត្ត​ម​ព្រឹក្សា ហៅ​វត្ត​ជ័យ​មុនី ដែល​ប្រារព្ធ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នាឱកាស​ដ៏​នក្ខត្ត ឬ​ក្ស​នេះ សម្ដេច​ក្រឡាហោម ស ខេង បានប្រកាស​ប្រគេន​បច្ច័យ​២៤.៣២៧​ដុល្លារ​អាមេរិក ៕S/