សម្ដេច​ក្រឡាហោម​អញ្ជើញ​ចុះសួរសុខទុក្ខ​ពលរដ្ឋ​ដែល​បាន​ពុល​នំ​បញ្ចុក​នៅ​ស្រុក​ព្រះស្ដេច​

320
ចែករម្លែក
  • 12
    Shares

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​ពលរដ្ឋ​ជាង​៧០​នាក់​ដែល​បាន​ពុល​នំ​បញ្ចុក ហើយ​កំពុង​សម្រាក​ព្យាបាល​
​នៅ​មន្ទីរ​ព​ទ្យ​បង្អែក​ស្រុក​ព្រះស្ដេច បានទទួល​នូវ​ការយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​ពី​សំណាក់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះ​សេ្ដច ខេត្តព្រៃវែង​។​

​នៅពេលដែល សម្ដេច​អញ្ជើញ ចុះសួរសុខទុក្ខ​ដោយផ្ទាល់​សម្ដេច​ក្រឡាហោម បាន​ជូនពរ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ឆាប់​ជាសះស្បើយ​ហើយ​សម្ដេច​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ក្នុងការ​បរិភោគ​អហារ​ផងដែរ​។

ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះស្ដេច បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​ពុល​នំ​បញ្ចុក បាន​សម្រាក​នៅ​មន្ទីរ​ព​ទ្យ​បង្អែ​កជាង ៧០​នាក់ ។​
​នាឱកាស​នោះដែរ​សម្ដេច​ក្រឡាហោម​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ផងដែរ សម្ដេច​ក៏បាន​អញ្ជើញ​សួរសុខទុក្ខ​អ្នក​ជម្ងឺ និង​អ្នក​សម្រាលកូន ដែល​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​នេះ ។

​សូម​រំលឹកថា កាលពី​ម៉ោង​៩​និង​១០​យប់ ថ្ងៃទី​៤​មិនា​ឆ្នាំ​២០១៩ ពលរដ្ឋ​ដែល​ពុល​នំ​បញ្ចុក​ទាំងនោះ​។បាន​ទៅ​ចូលរួម​នៅ ក្នុង​កម្មវិធី​បុណ្យសព ៧​ថ្ងៃ ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ មីង យ៉ាន់ លួ​ន ភេទ​ស្រី អាយុ​៥១​ឆ្នាំ នៅ ភូមិ​ថ្កោល ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ត្រូវជា​ប្រពន្ធ​សព​។​
​ជាមួយគ្នា​នោះ ម្ចាស់​បុណ្យ​បាន យកនំ​បញ្ចុក​ចំនួន​១៥០​គីឡូ​មក​ទទួលភ្ញៀវ​ជាង​៣០០​នាក់ ដើម្បី​ឲ្យ​ភ្ញៀវ​បរិភោគ​ក្នុង​កម្មវិធី​។​

ក្រោយពេល​ទទួលទាន​នំ​បញ្ចុក​រួច ម្នាក់ៗ កើតមាន​អាកា​រៈ​ចុក​រាក​មួល និង​ក្អួតចង្អោ ហើយ​ត្រូវបាន​ក្រុមគ្រួសារ ។​ដឹកបញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​មកពី​មូលហេតុ​អ្វី​។ខ្លះ​ស្រាល​ខ្លះ​ធ្ងន់​រាប់រយ​នាក់ ប៉ុន្តែ​ជាក់ស្ដែង​អ្នក​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​៧២​នាក់​៕S/​