សម្ដេច​ក្រឡាហោម​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ព្រៃ​សម្លាញ

284
ចែករម្លែក

​ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖​កាលពី​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត​ព្រៃ​សម្លាញ ស្ថិតនៅ​ភូមិ​ព្រៃ​សម្លាញ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។​

នៅក្នុង​ឱកាស​នោះ​លោក ហ៊ី ធួ​ក​អភិបាលស្រុក​ពារាំង បាន​ឡើងរាយការណ៍​អំពី ស្ថានភាព​ទូទៅ នៅក្នុង​ស្រុក​ពារាំង​ពុំមាន​អ្វី​ប្រែប្រួល​គួរឱ្យកត់សម្គាល់​នោះទេ​។​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​បាន​សហការ​ល្អជា​មួ​យក​ម្លាំ​ង​ជំនាញ​ដទៃទៀត​និង​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យើង​បាន​ពង្រឹង​និង​លើកកម្ពស់​ឥតឈប់ឈរ​នូវ​ការងារ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​ដោយ​ម្ចាស់ការ​បាន​ក្នុងការ​គ្រប់គ្រង​សភាពការណ៍​ប្រកបដោយ​ប្រសិទ្ធភាព​បទល្មើស​ចោរកម្ម​ការជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​និង​អំពើ​ល្មើសច្បាប់​ផ្សេងៗ​ទៀត​ត្រូវបាន​ទប់ស្កាត់​និង​ស្រាវជ្រាវ​វែកមុខ​ជន​ប្រព្រឹត្តល្មើស​បញ្ជូនទៅ​ទទួលទោស​តាមច្បាប់​ជា​បន្តបន្ទាប់​។​

លោក​អភិបាលស្រុក​ក៏បាន​បន្តទៀតថា​នៅក្នុង​ស្រុក​ពារាំង​មាន​វត្ត​ចំនួន​៥៩​វត្ត​ព្រះសង្ឃ​៤១២​អង្គ​ភិក្ខុ​១៣៩​អង្គ​និង​សាមណេរ​២៧៣​អង្គ​។​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​សមិទ្ធផល​ទាំង​ផ្នែក​អាណាចក្រ​និង​ពុទ្ធចក្រ​ត្រូវបាន​កសាង​ជា​បន្តបន្ទាប់​។

​ចំពោះ​ព្រះវិហា​ថ្មី​សន្លាង​នេះ មាន​បណ្តោយ ១៨,១៩ ម៉ែត្រ ទទឹង ៩,១៨ ម៉ែត្រ កំពស់ ២១ ម៉ែត្រ ដែល​ចំណាយ​ទឹកប្រាក់​អស់ ២៤៤.៤៣៩ ដុល្លារ និង​នៅ​ជំពាក់​ជាង ៣.៧០០ ដុល្លារ ទៀត​។​

សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុកភូមិ​ឃុំ​ត្រូវ​ពង្រឹង​និង​ទប់ស្កាត់​ឱ្យបាន​ជាដាច់ខាត​ចំពោះ​ការជួញដូរ​ការចែក​ចាយ​និង​ការប្រើប្រាស់​គ្រឿងញៀន​។​នៅ​មូលដ្ឋាន​របស់ខ្លួន​ពីព្រោះ​អ្នក​ដែល​បាន​ប្រើប្រាស់​សេព​គ្រឿងញៀន​ធ្វើឱ្យ​ខូច​ខួរក្បាល​ខូចអនាគត​បំផ្លិចបំផ្លាញ​គ្រួសារ​អ្នកដទៃ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។

​សម្ដេច​បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ចូលរួម​ផ្សព្វផ្សាយ​តាមរយៈ​ការ​ទេសនា​អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន​ដល់​ស្រទាប់​យុវជន​ដែលជា​ជន​ងាយ​រងគ្រោះ​ដោយ​គ្រឿងញៀន និង​អំពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែ​កំពង់​ឆក់យក​អាយុជីវិត​គ្រប់ពេលវេលា​នេះ​។​ត្រូវ​សហការ​ទាំង​ឪពុកម្តាយ​និង​លោកគ្រូ​អ្នកគ្រូ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។

​សម្ដេច​ក៏បាន​ចេញថ្លៃ​ជំពាក់​ជាង​ហើយ​សម្តេច​ក៏បាន​អញ្ជើញ​ដាំ​ដើមឈើ​កាត់​ខ្សែបូរ​និង​កាត់​ឬ​សីមា​ជា​កិច្ចបញ្ចប់​នៃ​កម្មវិធី​បុណ្យ​៕S/​