សម្ដេច​ក្រឡាហោម​អញ្ជើញ​កាត់​ឫស​សីមា​ព្រះវិហារ​នៅ​វត្ត​ពុទ្ធ​ជ័យ​មង្គល​

1498
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​កាត់​ឫស​សីមា​ព្រះវិហារ​ថ្មី និង​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​ពុទ្ធ​ជ័យ​មង្គល ហៅ​វត្ត​បត់​សាលា ស្ថិតក្នុង​ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណន់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨​។​

​សម្តេច​ក្រឡាហោម​ស ខេង​ឧ​ប មានប្រសាសន៍ថា ដោយ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ត្រឹមត្រូវ ក្នុង​វិស័យ​ពុទ្ធសាសនា គឺ​នៅ​ប្រទេស​កម្ពុជា មាន​និកាយ​ពីរ​គណៈមហានិកាយ និង​គណៈ​ធម្មយុត្តិ សុទ្ធតែ​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​មិនមាន​ការបែងចែក​ទេ មានតែ​លើកទឹកចិត្ត​បន្ថែម​ហើយ​សុំ​អនុវត្ត​នយោបាយ​នេះ​តទៅទៀត ហើយក៏​ជា​នយោបាយ​បង្រួបបង្រួម​ជាតិ រវាង​ធម្មយុត្តិ​និង​មហានិកាយ រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​។​

​សម្តេច​បាន​បន្តថា ចំពោះ​ការស្នើ​ថវិកា​ដែល​នៅ​ខ្វះ​ថ្លៃ​ជាង និង​ខ្វះ​ថ្លៃ​ក្បឿង​ទាំង​ព្រះវិហារ និង​សាលា​ធម្មសភា​ចំនួន​សរុប​៥​ពាន់​ដុល្លារ សម្តេច​ក្រឡាហោម​បានប្រគល់​ជូន​តាម​សំណើ និង​ផ្តល់ជូន​ព្រះចៅអធិការ​វត្ត​ចំនួន​បី​លាន​រៀល សាលាស្រុក​បាណន់​ចំនួន​មួយ​លាន​រៀល តាជី​យាយជី លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ក៏​ផ្តល់​ថវិកា​មួយចំនួន​ដែរ​។ ក្នុងនោះដែរ ក៏មាន​ប្រគល់​គ្រឿងឥស្សរយស​ដល់​ព្រះចៅអធិការ​វត្ត និង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មួ​ចំនួន​។​

​ចុងក្រោយ​សម្តេច​ក្រឡាហោម​បាន​កាត់​ខ្សែបូ និង​កាត់​ឫស​សីមា ដើម្បី​បញ្ចប់​កម្មវិធី​៕ ល​