សម្ដេច​ក្រឡាហោម​: បើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក៏​មិន​ឈ្នះ​គណបក្ស​ប្រជាជន​ដែរ​

917

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ បើទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​រំលាយ​ក៏ដោយ​។ ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ និង​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ”​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ចាត់ទុកថា ជា​គណបក្សប្រឆាំង​ដ៏​ធំ ប៉ុន្ដែ​គណបក្ស​មួយ ដែលមាន​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដែល​ត្រូវតែ​អនុវត្ដ​ច្បាប់​ដោយ​រំលាយ បើសិនជា​គណបក្ស​នេះ​នៅ ក៏​មិន​ឈ្នះ​គណបក្ស​ប្រជាជន អាហ្នឹង​គឺជា​ហេតុផល​មួយ​ដែល​យើង​គួរបញ្ជាក់​ឲ្យ​ច្បាស់​ព្រោះ បើ​មិន​អញ្ចឹងទេ យើង​យល់ថា យើង​ឈ្នះ​ហ្នឹង​ដោយសារ ការរំលាយ​អាហ្នឹង ដោយសារ​រំលាយ​អាហ្នឹង​បាន​យើង​ឈ្នះ​!”​។​

​សម្ដេច ស ខេង បាន​បញ្ជាក់ថា ”​យើង​នៅតែ​ឈ្នះ បោះឆ្នោត​កន្លងទៅ​ហ្នឹង អត់​ចាញ់​ទេ ព្រោះ​ដូច​បាន​បញ្ជាក់ថា មូល​ដ្នា​ន​យើង​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ ក្នុង​ទឹក​ចិ​ត្ដ​ប្រជាពលរដ្ឋ អញ្ចឹង​គាត់​នៅតែមាន​ជំនឿ​អញ្ចឹង អ្នក​ដែលថា គោលនយោបាយ​របស់​ថា វា​អ​ញ្ចេះ វា​អ​ញ្ចុះ នៅត្រឹម​កម្រិត​ថា នៅឡើយ​ទេ នៅលើ​ក្រដាស​នៅឡើយ​ទេ មិនទាន់​ជាក់ស្ដែង​ទេ​ហើយ​ធម្ម តា​ទេ គឺថា​អ្នកនយោបាយ​ស្រុក​ណា ក៏​ដូច​ស្រុក​ណា​ទេ​គឺថា​អា​ថា​ហ្នឹង​គឺ វា​ពូកែ ប៉ុន្ដែ​ធ្វើ​មែន ទែន វា​រឿង​មួយ​ផ្សេងទៀត គាត់​បោក​យក​ម៉ា​ថា​ហ្នឹង ម៉ា​ឈ្នះ​សិន​ដល់​តែ​ទៅធ្វើ ធ្វើ​ទៅណា ឆ្កុយ​ទៅ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​អត់​អញ្ចឹង​”​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ គណបក្ស​ប្រជាជន​កម្ពុជា បានទទួល ជ័យជំនះ​យ៉ាង​ភ្លូកទឹកភ្លូកដី ដោយ​ឈ្នះ​អាសនៈ​ទាំង​១២៥​នៅក្នុង​រដ្ឋសភា​៕ ល​