ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលបានបំពេញតួនាទីភារកិច្ចស្នូលរបស់បក្ស ទាក់ទាញការគាំទ្រពីចំណោមយុវជនក្នុងខេត្តយ៉ាងផុលផុស។
ក្រៅពីនេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលកន្លងទៅ និងបានកំពុងចូលរួមឧបត្ថម្ភសម្ភារៈ ថវិកា ស្មារតីជ្រោមជ្រែងសកម្មភាពយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។
ទន្ទឹមនឹងនេះ សម្ដេចក៏អំពាវនាវ ដល់សប្បុរសជនទាំងអស់ឱ្យបន្តស្មារតីជួយគាំទ្រ និងឧបត្ថម្ភបែបនេះតទៅមុខទៀត។
សម្ដេចក្រឡាហោម ជំរុញឲ្យក្រុមការងារយុវជនគណបក្ស និងភាគីពាក់ព័ន្ធបន្តសាមគ្គី អនុវត្តតាមផែនការដែលបានដាក់ចេញពីសន្និបាតរយៈពេលមួយថ្ងៃពេញ ជាពិសេស ត្រូវច្បាស់ថា កម្ពុជានៅតែមានសន្តិភាព និងការអភិវឌ្ឍ ដែលគប្បីផ្សព្វផ្សាយចំណុចនេះឲ្យប្រជាជនជ្រួតជ្រាប និងចូលរួមថែរក្សាឱ្យគត់មុត៕B/