សម្ដេច​ចក្រី​ប្រធានរដ្ឋសភា ជូន​ភ្លើង​ចំពោះ​សព លោក ពៅ សាមី តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​

554
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ អមដំណើរ​ដោយ​សមាជិក សមាជិកា​រដ្ឋសភា និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​អញ្ជើញ​ទៅជូន​ភ្លើង ក្នុង​ពិធី​បូជាសព លោក​ពៅ សាមី តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង នៅ​ឈាបនដ្ឋាន​ស្ថិតក្នុង​បរិវេណ​វត្ត​ទួល​អង្គ​លោក នៅក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​


​នៅក្នុង​ឱកាស​នោះដែរ លោក ពេជ្រ ជីវ័ន បាន​អាន​នូវ​វិយោគកថា ដោយបាន​លើកឡើង​ពី​គុណបំណាច់​របស់​សព លោក ពៅ សាមី ដែលមាន​ខ្លឹមសារ​ថា​មរណភាព​របស់លោក ពៅ សាមី គឺជា​ការបាត់បង់​កុលបុត្រ​ដ៏​ឆ្នើម​ម្នាក់ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ រហូតមក​។ ទោះបី​ពេលនេះ លោក​បាន​លាចាក​លោក​នេះ​ក៏ពិតមែន តែ​ស្នាដៃ និង​គុណបំណាច់​របស់​ឯកឧត្ដម គឺ​ត្រូវបាន​ចារឹក​ទុក និង​ស្ថិតនៅក្នុង ការចងចាំ​របស់​កូន​ខ្មែរ​តរៀង​ទៅ​។​


​ក្រោយពី​ពិធី​ដាក់​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​នាគ្រា​ប​ច្ឆា​មរណៈ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​អ្នក​ចូលរួមបាន​ក្រោកឈរ​ស្មឹង​ស្មា​ធ និង​ដាក់​ផ្កា​ប៊ូ​ង៉ាន​ចំពោះ សព​ជូនទៅ​ម្ចាស់​មេរុ បន្ទាប់មក សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​ជូន​ភ្លើង​ចំពោះ​សព លោក ពៅ សាមី ប្រកបដោយ ភាព​ក្ដុកក្ដួល​ក្រៀមក្រំ​ជាទីបំផុត ព្រមជាមួយ​នឹង​ការ​ស្ដាយស្រណោះ​ជា​ពន់ពេក​។​
​សូមជម្រាបថា លោក ពៅ សាមី តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​ថ្ងៃ​ចន្ទ ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​ព្រឹក ក្នុង​ជន្មាយុ​៧២​ឆ្នាំ​៕SRN









#