សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុ​ជា និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​ចំនួន​បី​

630
ចែករម្លែក
សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុ​ជា និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី​ចុះហត្ថលេខា​រួមគ្នា​លើ​ឯកសារ​ចំនួន​បី​(រូបផេកសម្តេចតេជោហ៊ុនសែន)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​នេះ​បាន​បញ្ជាក់ថា​បន្ទាប់ពី​បញ្ចប់​ជំនួប​កំពូល​រួចមក ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក៏បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​សំខាន់ៗ​ចំនួន​បី​។​


​ប្រភព​ដដែល​បន្តថា​ឯកសារ​ទា​នោះ​រួមមានៈ​១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។​២.​កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ធនធានមនុស្ស​ហុង​គ្រី សម្រាប់​ឆ្នាំ​២០២០-២០២១ និង​ឆ្នាំ​២០២២​និង​ទី​៣.​អនុស្សរណៈ នៃ​ការយោគ​យល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ទេសចរណ៍ រវាង​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា ជាមួយ​សាកលវិទ្យាល័យ Milton Friedman University នៃ​ប្រទេស​ហុង​គ្រី ក៏បាន ចុះហត្ថលេខា​ផងដែរ។
​គួរ​បញ្ជាក់ថា​ពេលនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​ហុង​គ្រី​៕​សរន​