សម្ដេច​តេ​ជោ​ប្រកាស​ផ្តល់​មូលនិធិ​១០០​លាន​ដុល្លារ​ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធន​តូច

2405

(​ភ្នំពេញ​) ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ផ្តល់​មូលនិធិ​១០០​លាន​ដុល្លារ​ដើម្បី​បង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SME)​នៅ​កម្ពុជា​ក្នុង​គោលដៅ​ដោះស្រាយ​មូលនិធិ​សម្រាប់​សហគ្រាស​ក្នុងស្រុក​ដើម្បី​ប្រកួតប្រជែង​នាំចេញ​ផលិតផល​ជាមួយ​ប្រទេស​​ក្នុង​តំបន់​។
​ ​
​ក្នុង​ឳ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១៦.០០០​នាក់​នា​ព្រឹក​ថ្ងៃទី​២០ ធ្នូ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​​បាន​ថ្លែងថា រាជរដ្ឋាភិបាល​នឹង​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​គ្រោង​ប្រើ​ដើមទុន​១០០​លាន​ដុល្លារ​អាមេរិក​។
​ ​
​សម្តេច​បន្តថា “…​មិនទាន់មាន​ជា​លាយលក្ខណ៍អក្សរ​ទេ តែ​នេះ​សម្ដី​នាយករដ្ឋមន្ត្រី​និយាយ​ហើយ​ត្រូវតែ​ធ្វើ​…”​។ សម្តេច​តេ​ជោ​បន្ថែមថា​ “…​ពេលខាងមុខ​យើង​នឹង​ខិតខំ​បង្កើត​មុខរបរ​និង​ការងារ​ធ្វើ ឲ្យ​បាន​កាន់តែច្រើន​ទៀត​សម្រាប់​ពលរដ្ឋ​របស់​យើង​បង្កើន​តម្រូវ​​ការ​ក្នុងស្រុក និង​ការនាំចេញ​របស់​យើង​ផងដែរ​…”​។​
​ ​
​បើតាម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ជាតិ​និង​ផ្តល់ឱកាស​ការងារ​រហូត​ដល់​ទៅ​៧៣​ភាគរយ​នៃ​ការងារ​សរុប​នៅ​កម្ពុជា​។​ទន្ទឹម​នោះ​សហគ្រាស​ទាំងនោះ​កំពុងតែជួបប្រទះ​​នូវ​បញ្ហា​ជាច្រើន ក្នុងការ​ប្រកប​អាជីវកម្ម ដែល​ក្នុងនោះ​រួមមាន បញ្ហា​ហិរញ្ញប្បទាន​បច្ចេកវិទ្យា​ថ្មីៗ កង្វះខាត​ព័ត៌មាន​និង​ការតភ្ជាប់​​ទំនាក់ទំនង​រវាង​សហគ្រាស​មួយ​ទៅ​សហគ្រាស​មួយទៀត​នៅមានកម្រិត​។​
​ ​
​យោងតាម​របាយការណ៍​ជំរឿន​ឆ្នាំ​២០១០​របស់​ក្រសួងផែនការ បាន​រកឃើញថា នៅ​កម្ពុ​ជាមាន​សហគ្រាស​តូច​បំផុត សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​៦៣០.០០០​សហគ្រាស​នៅ​ទូទាំងប្រទេស​៕​ដោយ៖​ច្រាយ ចំណាន​/sn

​សម្តេច​តេ​ជោ​ហ៊ុន សែន​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ពិព័រណ៍​ផលិតផលរបស់ក្រុមហ៊ុនសហគ្រាសក្នុងស្រុក

កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ