សម្ដេច​តេ​ជោ ​ស្នើ​តៃកុង​ឡាន​បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន​ គោរព​ច្បាប់ ​កុំ​វ៉ា​ជែង​និង​កុំ​ផឹក​គ្រឿង ស្រវឹង​ពេល​បុណ្យចូលឆ្នាំ

440
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ពិធីបុណ្យចូលឆ្នាំខ្មែរនឹងឈានចូលមកដល់នៅ រយៈពេល២ថ្ងៃទៀតប៉ុណ្ណោះប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅស្រុកកំណើត រៀងៗ​ខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដាក់ឱ្យ ដំណើរការរថយន្តក្រុងសាធារណៈចំនួន ១២០​គ្រឿងផងដែរ ដើម្បី ចូលរួមកាត់ បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ។

​ជាមួយគ្នានេះ សម្តេចតេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ស្នើសុំ​តៃកុង​ឡាន​ត្រូវ​បើកបរ​មានការប្រុងប្រយ័ត្ន​ខ្ពស់​។​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរ​ កុំ​វ៉ា​ជែង​និង​កុំ​ផឹក​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។​ហ្វេ​ស​ប៊ុ​កផេ​ក សម្តេចតេ​ជោ ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា​ឆ្នាំ​២០១៩​នេះ​។​

​សម្តេច​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​និង​កូនក្មួយ​ ព្រមទាំង​ចៅៗ​ ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​ និង​បាន​សប្បាយ​ជួបជុំ​ក្រុមគ្រួសារ​ឪពុកម្តាយ​ លោកយាយ​​ លោកតា​​ជាទី​ស្រឡាញ់​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ​។​ក្នុងឱកាស​ចូលឆ្នាំថ្មី​នេះ​​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើដំណើរដោយសុវត្ថិភាពគ្រប់ៗគ្នា​៕S/​Ha