សម្ដេច​តេ​ជោ​ហ៊ុនសែន​ ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​ ១​ម៉ឺន​នាក់​នៅ​ខេត្ត​ពោធិ៍សាត់

159
ចែករម្លែក
  • 11
    Shares

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ​នៅ​ព្រឹកថ្ងៃទី ២០ ខែមីនា​ឆ្នាំ​២០១៩​នេះ ​សម្តេច​តេ​ជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​សរុប​ប្រមាណ​១០.៦៨៩​នាក់​មកពីរោងចក្រ​សហគ្រាស​ចំនួន​៦​នៅក្នុង​ខេត្តពោធិ៍សាត់​។​ជំនួប​សំណេះសំណាល​ស្អែក​នេះ​នឹងធ្វើ​ឡើង​នៅ ភូមិ វាលវង់​ឃុំ​ស្នា​អ​ន្សា​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ។

​រោងចក្រ សហគ្រាស ទាំង ៦​មកពីស្រុកក្រគរ ចំនួន ៣ ស្រុក​បាកាន​ចំនួន​១​និង​ក្រុង​ពោធិ៍សាត់​ចំនួន ១ ។ រោងចក្រ សហគ្រាស ទាំង ៦ នេះ វិនិយោគដោយ អ្នកវិនិយោគមកពី​ប្រទេស​ចិន​ចំនួន​៤​និង​ខ្មែរចំនួន ពីរ ។ រោងចក្រ សហគ្រាស ទាំង ៦ រួមមាន ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន​២,​ផ្គត់ផ្គង់អគ្គិសនី ចំនួន ២, ផលិតត្រង់ស្វូអគ្គិសនី ចំនួន ១ និង ចិញ្ចឹមសត្វ ចំនួន ១ ។ ផលិតផល​ដែល​ផលិតចេញពីរោងចក្រ សហគ្រាស ទាំងនេះត្រូវបាននាំទៅកាន់ទីផ្សារ ក្នុងស្រុក និង អន្តរជាតិ ។

​តាមរយៈ គោលនយោបាយ ពង្រាយរោងចក្ររបស់ សម្តេច តេជោ ហ៊ុន សែន បានធ្វើឲ្យវត្តមាន រោងចក្រ សហគ្រាស ជាច្រើនរំលេចវត្តមាននៅលើ ទឹកដី ខេត្តពោធិ៍សាត់​។​បច្ចុប្បន្ន​ខេត្តពោធិ៍សាត់ បានក្លាយជាខេត្តមានការទាក់ទាញ អ្នកវិនិយោគ លើវិស័យ ឧស្សាហកម្ម កសិឧស្សាហកម្ម វារីអគ្គិសនី ។ ល ។ មាន សហគ្រាស គ្រឹះស្ថានការងារ ចំនួន ១០៧ មាន កម្មករ និយោជិត ចំនួន ១១.៤០៧ នាក់ ដោយទទួលបានប្រាក់ឈ្នួល សរុប ៣៩ លាន ដុល្លារ ក្នុង មួយឆ្នាំ ។

សូមបញ្ជាក់ថា សម្តេច តេ ជោ ហ៊ុន សែន បានដាក់ចេញនូវបេសកកម្ម ជួប សំណេះសំណាល ជាមួយប្រធានរដ្ឋបាល ប្រធានក្រុម ប្រធាន ផ្នែក កម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចាប់តាំងពី ថ្ងៃ ទី ២០ ខែសីហា ឆ្នាំ ២០១៧ ។ មកដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៩ សម្តេច តេ ជោ ជួប ប្រធាន រដ្ឋបាល ប្រធាន ផ្នែក ប្រធាន ក្រុម និង កម្មករ និយោជិត ទាំងក្នុងនិង ក្រៅ ប្រព័ន្ធ ចំនួន ៦៦ លើក ដែលមាន អ្នកចូលរួម សរុប ៩៤២.២៦៧ នាក់ ។

តាមរយៈបេសកកម្ម ចុះជួបកម្មករនិយោជិត ជាបន្តបន្ទាប់នេះ សម្តេច តេ ជោ ហ៊ុន សែន បានរួមចំណែក ដោះស្រាយបញ្ហាប្រឈម ជាច្រើនរបស់កម្មករ និយោជិត និង បានដាក់ចេញនូវនយោបាយ ជាច្រើនដើម្បីជាប្រយោជន៍ សម្រាប់ កម្មករ និយោជិត និងលើកកម្ពស់ ជីវភាពរបស់ពួកគេ ។

ដើម្បី ធានាដល់ការរក្សាបាននូវអត្ថប្រយោជន៍ផ្សេង ដែល សម្តេច តេជោ បាន ដាក់ចេញនោះ បច្ចុប្បន្ន ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្ត តាមដាន យកចិត្តទុកដាក់ទៅលើការងារសំខាន់ៗ ចំនួន ១០ ដែលជា អនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន ៕S/​Ha