ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅម៉ោង៤ល្ងាចថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអញ្ជើញបានអញ្ជើញ ជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹកនិងកីឡាករ-កីឡាការរិនីប្រមាណ៤០០នាក់នៅវិមានសន្ដិភាព។ជំនួបនេះដើម្បីទទួលអនុសាសន៍ណែនាំមួយចំនួន ពីសម្ដេចមុនអត្តពលិកកម្ពុជាចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
លោកថោងខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបញ្ជាក់ថា៖រាល់ពេលអត្តពលិកកម្ពុជាត្រៀមចេញទៅចូលរួមប្រកួតហ្គេមផ្លូវការដូចជាស៊ីហ្គេមអាស៊ីហ្គេមនិងអូឡាំពិកហ្គេមជាដើម។មុនចេញដំណើរសម្ដេចតេជោហ៊ុនសែនតែងអនុញ្ញាតឱ្យប្រតិភូនិងអត្តពលិកទាំងអស់ចូលជួបសម្ដែងការគួរសមនិងសំណេះសំណាលជានិច្ច។ពិសេសសម្ដេចតែងរំឭកដល់កីឡាករ-កីឡាការិនីត្រូវគោរពឲ្យបាននូវក្រមសីលធម៌បទបញ្ជាការប្រកួតនិងមិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ឡើយដើម្បីរក្សាកិត្តិយសនិងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ ។
កម្ពុជាបានបញ្ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹកអាជ្ញាកណ្ដាលនិងកីឡាករ-កីឡាការិនីសរុបប្រមាណ ៤០០នាក់លើ៣០ប្រភេទកីឡាទៅចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ។ក្នុងនោះមានដូចជាកីឡាតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ,សីដក់,ប្រដាល់សកល,វាយកូនបាល់,ល្បុក្ក តោ, ចំបាប់, បាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ,វាយ កូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports និងកីឡាហុកគី៕S/