សម្ដេច​តេ​ជោ​ហ៊ុន សែន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា​យកចិត្តទុកដាក់​ទៅលើ​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​អោយ​កាន់តែ​ល្អប្រសើរ​ឡើង

822
ចែករម្លែក

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ កញ្ញា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា​បាន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក រ៉ានី​ល វី​ក្រេ​ម៉េ​ស៊ី​ង្ហ (Ranil Wickremesighe) នាយករដ្ឋមន្ត្រី​ស្រ៊ី​លង្កា​ដែល​ធ្វើឡើង​នៅ​ទី ក្រុង​ហាណូយ​ប្រទេស​វៀតណាម ។

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេរភាគីជាមួយនាយករដ្ឋមន្រ្តីស្រីលង្កា នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាព្រឹកថ្ងៃទ ១៣ ខែ កញ្ញានេះ ៕

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​សម្តេច​ធ្លាប់​អញ្ជើញ​ទៅ​ប្រទេស​ស្រ៊ី​លង្កា​កាលពី​ឆ្នាំ ១៩៧៩ ក្នុងឋានៈ​ជា​រដ្ឋមន្ត្រីការបរទេស​ហើយ​ពេលនោះ​ស្ថានភាព​នៃ​ប្រទេស​ទាំងពីរ​មាន​ស្ថានភាព​ដូចគ្នា ពោលគឺ​យើង​មិនទាន់​អាចធ្វើ​កិច្ច សហការគ្នា​បាន​។​

​តាមរយៈ​ជំនួប​នៅពេលនេះ​សម្តេច​បានស្នើ​ឲ្យ​ភាគី ស្រ៊ី​លង្កា តាមរយៈ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​សហការគ្នា​ក្នុងការ ជំរុញ​ទំនាក់ទំនង​លើ​វិស័យ​ទេសចរណ៍​និង​វិស័យ​ផ្សេងៗ​ទៀត​ដែលមាន​សក្តានុពល​ដូចគ្នា​។​

​សម្តេច​ក៏បាន​ឆ្លើយតប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​ស្រីលង្កា​ក្នុងការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនៈកិច្ច នៅ​ប្រទេស​ស្រ៊ី​លង្កា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ។ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ​មេដឹកនាំ​ទាំងពីរ​ក៏បាន​ធ្វើការ​ពិភាក្សា គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ក​ការជំរុញ ទំនាក់ទំនង​ទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត​៕