សម្ដេច​តេ​ជោ​អំពាវនាវ​ឲ្យ​កម្មករ​-​កម្មការិនី​មុននឹង​ធ្វើបាតុកម្ម​ឬ​កូដកម្ម ត្រូវ​ចូលរួម​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​ ​

1006
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់ក​ម្មករ​-​កម្មការិនី​​ទាំងអស់ មុននឹង​ធ្វើបាតុកម្ម​ឬ​កូដកម្ម ត្រូវ​ចូលរួម​ដោះស្រាយ​គ្នា​ដោយ​សន្ដិវិធី​។​
​ ​
​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែបនេះ បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្ដេច បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​កម្មករ​-កម្មការិនី នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ នា​ព្រឹក​ថ្ងៃទី​៣០ ខែសីហា នេះ​។​
​ ​
​ក្រៅពី​មានប្រសាសន៍​លើកឡើង​ពី​ស្ថានភាព​ទូទៅ នៃ​ភាព​រីកចម្រើន​យ៉ាងខ្លាំង​លើ​ខឿន សេដ្ឋកិច្ច​របស់​កម្ពុជា​ជាពិសេស​ផ្នែក​វាយ​ណ​ភណ្ឌ​កាត់ដេរ​នោះ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា “…​សូម​ផ្ដាំ​នៅទីនេះ​ក្មួយៗ​ណា៎​…​យើង​មាន​សិទ្ធិ​ធ្វើបាតុកម្ម​…​យើង​មាន​សិទ្ធិ​ធ្វើ​កូដ​​កម្ម តាមច្បាប់​ការងារ​…​ប៉ុន្តែ​បាតុកម្ម​របស់​យើង មិនត្រូវ​រារាំង​ចំពោះ​អ្នកដទៃ ដែល​គេ​មិន​ចង់​ធ្វើបាតុកម្ម​នោះទេ​…​ទាំងអស់គ្នា​សូម​​មេត្តា​កុំ​តាំងខ្លួន​ជា​បងធំ នៅក្នុង​តំបន់​រោងចក្រ​សហគ្រាស​…​មនុស្ស​ខូច​មួយចំនួន ដែលមាន​បក្សប្រឆាំង​នៅ​ពីក្រោយ​ខ្នង​ខ្លួនឯង​មិន​ពេញចិត្ត ត្រឹម​កូដកម្ម​៥០​នាក់ ប៉ុន្តែ​ទៅ​គំរាមកំហែង​៥០០​នាក់ មិន​ឲ្យ​ចូលធ្វើការ នេះ​មិនត្រូវ​ឲ្យ​មាន​តទៅ ទៀត​ទេ​ព្រោះ​វា​រំខាន​​ដល់​ការងារ​…​សិទ្ធិ​របស់​យើង គឺ​សិទ្ធិ​របស់​យើង​…៥០​នាក់​ធ្វើ​កូដកម្ម​ទៅ​…១០០០​នាក់​ទៀត​ចូលធ្វើការ​…​អាហ្នឹង​គឺជា​សេរីភាព​របស់គេ​…​ប៉ុន្តែ​កន្លងទៅ​មិន​ដូច្នោះ​ទេ គំរាមកំហែង​គេ​មិន​ឲ្យ​ចូលធ្វើការ ហើយ​មាន​កន្លែង​មួយចំនួន ក្រុម​បក្សប្រឆាំង​ទៅ​ទម្លាយ​ទ្វារ​រោងចក្រ​​តែម្ដង​…​ចឹ​ង​ទេ ចំណុច​នេះ គឺជា​ចំណុច​មិន​ត្រឹមត្រូវ ហើយក៏​មិន​ស្រប​នឹង​សេរីភាព របស់​ពលរដ្ឋ​ដែរ​…​គេ​គោរព​សេរីភាព​របស់​ពលរដ្ឋ របស់​យើង​ហើយ យើង​មាន​សិទ្ធិ​ធ្វើបាតុកម្ម មាន​សិទ្ធិ​ធ្វើ​កូដកម្ម ហើយ​ការទាមទារ​សម​ហេតុ​សម​ផល​ណាមួយ​ដោយ​អំពាវនាវ​ឲ្យ​ថៅកែ​​រោងចក្រ ម្ចាស់​រោងចក្រ ឬ​អ្នកគ្រប់គ្រង ធ្វើការ​ដោះស្រាយ​ដោយ​សន្ដិវិធី​និង​ដោយ​សម​ហេតុ​សម​ផល​ដែល​អាច​ទទួលយកបាន​…​ការ​បណ្ដេញចេញ​ទីណា​ត់ទី​ណែ​ង គឺ​មិនមែន​ដំណោះស្រាយ​ល្អ​ទេ​…”​។​
​ ​
​សម្ដេច​បាន​សង្កត់ធ្ងន់​ថា ដើម្បី​ឈានឆ្ពោះ​ទៅមុខ និង​ជោគជ័យ​លើ​វិស័យ​ឧស្ស​ហក​កម្ម​ក៏ដូចជា​ជោគជ័យ​ក្នុងឋានៈ​ប្រទេស​ដែលមាន​​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ នោះ​គឺ​កម្មករ​-​កម្មការិនី​រោងចក្រ​ក៏ដូចជា​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ត្រូវ​រួមគ្នា​រក្សា​ឲ្យ​បាន​នូវ​សន្ដិភាព និង​ការអភិវឌ្ឍន៍​ឲ្យ​ខាងតែបាន ៖ “…​វា​ជា​ចំណង​២ ដែ​បេះ​មិន​ដាច់ពីគ្នា​​ទេ​…​មាន​សន្ដិភាព​ទើប​មានការ​អភិវឌ្ឍន៍​ហើយ​មានការ​អភិវឌ្ឍន៍​ទើប​រក្សាបាន​នូវ​សន្ដិភាព​…​សូម​សំឡឹង​មើលទៅ​ប្រទេស​អ៊ីរ៉ាក់​…​សូម​សំឡឹង​មើលទៅ​ប្រទេស លី​ប៊ី ស៊េរី យេ​ម៉ែន និង​ប្រទេស​មួយចំនួនទៀត ដែល​កំពុងមាន​សង្គ្រាម​…​តើ​ប្រទេស​អស់ទាំងនោះ​យ៉ាងម៉េច​ទៅ​​ហើយ​…​គ្មាន​សន្ដិភាព នឹងមិន​អាចមាន​ការ​អភិវឌ្ឍន៍​បានទេ​…​គ្មាន​អ្នកណា យក​រោងចក្រ​មក​សម្រាប់​ត្រូវ​គ្រាប់ផ្លោង​ត្រូវ​គ្រាប់បែក​​នោះទេ​…​ដូច្នេះ​រួមគ្នា​រក្សា​នូវ​សន្ដិភាព​នេះ ទើប​រក្សាបាន នូវ​ការអភិវឌ្ឍន៍​…”​។​
​ ​
​ជាមួយគ្នានេះ សម្ដេច​តេ​ជោ​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​៥​យ៉ាង ដើម្បី​ដោះស្រាយ​ជាមួយ​កម្មករ​កម្មការិនី​និង​ដើម្បី​ជំរុញ​ប្រទេស​​កម្ពុជា ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យ ឧស្សាហកម្ម​២០១៥-២០២៥ និង​ឈានទៅ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​នោះ​គឺ ៖​ទី​១.​រួមគ្នា​រក្សា​សន្ដិសុខ សន្ដិភាព ស្ថេរភាព​នយោបាយ សណ្ដាប់ធ្នាប់​សង្គម ដើ​ម្បិ​សុវត្ថិភាព និង​ស្ថេរភាព​ការងារ​, ទី​២.​រួមគ្នា​រក្ស​ការងារ និង​បង្កើត​ការងារ​, ទី​៣.​រួមគ្នា​បង្កើន​ប្រាក់ចំណូល និង​បង្កើន​ការចេះដឹង​របស់​កម្មក​រ​, ទី​៤.​រួមគ្នា​បង្កើត​គោលនយោបាយ​គាំពារ​សង្គម និង​ទី​៥.​រួមគ្នា​បង្កើត​ស្ថានភាព​អំណោយផល សម្រាប់​ការស្វែងរក​ការងារ​ស្របច្បាប់​នៅក្រៅ​ប្រទេស​ជូន​កម្មករ​-​កម្មការិនី​៕​ដោយ​៖​វិបុល​


​ ​
​ ​

#