សម្ដេច​តេ​ជោ​៖ “​កម្ពុជា​មានលទ្ធភាព​ស​ង់​ស្ពាន​ឆ្លងទន្លេ​ដោយ​ខ្លួនឯង​ហើយ​”

1095
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា សម្តេច​មាន​មោទនភាព​ណាស់ ក្នុងការ​ប្រើប្រាស់​ធនធាន​ដ៏​តិចតួច​របស់​ជាតិ ទៅលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។ ការកសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ គឺជា​ការបែងចែក​ផ្លែផ្កា នៃ​កំណើនសេដ្ឋកិច្ច ប្រកបដោយ​សម​ធ៌​មណាស់​។ មួយទៀត វា​ក៏បាន​រួមចំណែក​កាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ​ទៀតផង​។​

​សម្តេច​បន្តថា សម្តេច​គ្មាន​លុយ​ទិញ​ឡាន​ឲ្យ​រដ្ឋមន្ត្រី ឬក៏​ចៅហ្វាយខេត្ត​ជិះ​នោះទេ​។ មានតែ​លុយ សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។​

​សម្តេច​បានប្រកាសថា កម្ពុជា​ចាប់ផ្តើម​មាន លទ្ធភាព​សមត្ថភាព ក្នុងការ​សាងសង់​ស្ពាន​ឆ្លងទន្លេ ដោយ​ខ្លួនឯង​ហើយ​។ យើង​មិនចាំបាច់​អង្គុយ​រង់ចាំ ជំនួយ​ពី​បរទេស​ទៀត​ទេ​៕L ដោយ​៖ តារា​រិ​ទ្ធ​

#