សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​ទស្សនកិច្ច​តំបន់​ផែ​រួច​ពន្ធ​ក្លាក ប្រទេស​ហ្វីលីពីន​

267

(​ហ្វីលីពីន​)៖​នៅ​រសៀល​ថ្ងៃទី​១១ វិច្ឆិកា ដដែល​ម្សិលមិញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​តំបន់​ផែ​រួច​ពន្ធ​ក្លាក ស្ថិតក្នុង​ខេត្ត​បាំ​ប៉ា​ហ្គា ប្រទេស​ហ្វីលីពីន​។

​គណៈប្រតិភូ​ត្រូវបាន​ទទួល​ស្វាគមន៍ និង​អមដំណើរ​ដោយ ឯ​ឧ ណូអែល ម៉ា​ណាន់​គី​ល​(Noel Manankil)​នាយក​ប្រតិបត្តិ​នៃ​សា​ជីវ​​កម្ម​អភិវឌ្ឍន៍​ក្លាក​។ សម្ដេច​តេ​ជោ និង​គណៈប្រតិភូ បាន​ស្ដាប់​នូវ​បទ​បង្ហាញ​ស្ដីអំពី​ប្រ​ត្តិ​សាស្ត្រ និង​ការអភិវឌ្ឍ​តំបន់​ក្លាក​។

ទស្សនៈកិច្ច​ដំបូង​គឺ សម្តេច​តេ​ជោ បាន​អញ្ជើញ​ទៅ 4D Theatre ដើម្បី​ស្វែង​យ់​អំពី​ភូមិសាស្ត្រ Clark​ដែល​ទីនេះ​ពីមុន​គឺ​ត្រូវ​​បាន​បំផ្លាញ​ដោយ​ភ្នំភ្លើង និង​ជា​កន្លែង​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​ផងដែរ​។​ទីនេះ​សព្វថ្ងៃ​គឺ​ត្រូវ​បាននិងកំពុង​អភិវឌ្ឍ​អោយ​​ក្លាយជា​ទីក្រុង​ដ៏​ទាន់​សម័យមួយ​។​

​ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ផែ​រួច​ពន្ធ​ក្លាក សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​កសាង​​អភិវឌ្ឍ​របស់​គណ​គ្រប់គ្រង​តំប់​ក្លាក អាជ្ញាធរ​និង​រដ្ឋាភិបាល​ហ្វីលីពីន​ដែល​បានរៀបចំ​តំបន់​នេះ​បាន​យ៉ាង​ល្អ​សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​អ្នកវិនិយោគ​៕​អត្ថ​ប​ទៈ​FB​សម្តេច​/sn