សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

1152
ចែករម្លែក

 

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ហ៊ុន សែន អញ្ជើញប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា (រូប ៖ តារារិទ្ធិ)

ដោយ : តារារិទ្ធិ / ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី ១១ ខែមេសា​ឆ្នាំ ២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ “​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​” នៅ​វិមាន​សន្តិភាព ។​

​អាច​និយាយបានថា​ថ្ងៃនេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ដែល​កុមារ​កម្ពុជា​នឹង​បន្ត​ទទួលបាន​ការធានា នូវ​ការ​គាំពារ​ផ្នែក​សុខភាព ប្រកបដោយ​គុណភាព និង​ដោយ​មិន​គិតថ្លៃ ។ ច្បាស់​ណាស់ គឺជា​ការ​សម្រាប់​បន្ទប់​ដ៏​ធំ​មួយ ចំពោះ​ឪពុកម្ដាយ​ទាំងអស់គ្នា​ទាំង​ខាង ហិរញ្ញវត្ថុ ទាំង​ខាង​ផ្លូវចិត្ត ។

​ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំនេះ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​សរុប​ជាង ៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ដំណើរការ​របស់ខ្លួន​។ លោក​វេជ្ជបណ្ឌិត Richner បានចាប់ផ្តើម​បើក​ដំណើរការ​មន្ទីរពេទ្យ មនុស្សធម៌​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ​១៩៩២​មកម្ល៉េះ​។ ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​មួយ​នេះ​ប្រមាណ ៧​ភាគរយ ជាការ​ចូលរួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ៨.៨% ជាការ​ចូលរួម​របស់​រដ្ឋាភិបាល​ស្វី​ស (​រដ្ឋាភិបាល​ស្វី​ស បាន​ផ្តល់ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ៤​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​) ក្រៅពីនោះ​ជាការ​ចូលរួម​របស់​ស​ប្បុរ​សជន​ក្នុង និង​ក្រៅ​ស្រុក​៕​B