សម្ដេច​តេ​ជោ នឹង​ចុះ​តាម​រោងចក្រ ដើម្បី​ជួប​ស្វែងយល់​ការរស់នៅ​របស់​កម្មក​រ កម្មការិនី

353

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​ចុះ​ទៅតាម​បណ្ដា​រោច​ក្រ ដើម្បី​ស្វែងយល់​បន្ថែម​នូវ​ស្ថានការណ៍​និង​​ជីវភាព​របស់​កម្មក​រ កម្មការិនី​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ដែល​បាន​សរសេរ​​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នា​ព្រឹក​ថ្ងៃទី​៤ សីហា​នេះ​។​


​ ​
​ការប្រកាស​បែបនេះ​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​នេះ​។​
​ ​
​លោក ផៃ ស៊ី​ផាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​​គម្រោង​ជា​ផ្លូវការ ក្នុង​ការចុះ​ទៅតាម​រោងចក្រ ដើម្បី​ស្វែងយល់​បន្ថែម​នូវ​ស្ថានការណ៍ និង​ជីវភាព​របស់​កូនក្មួយ​កម្មករ​។ ការចុះ​ជួប​នេះ គឺអាច​ធ្វើ​ទៅតាម​លទ្ធភាព នៅ​រៀងរាល់​ថ្ងៃអាទិត្យ ដែល​អាចធ្វើ​ទៅបាន​បន្ទា​ប់​ពី​ជួប​ជាមួយនឹង​កម្មករ កម្ម​ការ​នី នៅ​កោះ​ពេជ្រ​ថ្ងៃ​​ទី​២០​ខាងមុខនេះ​”​។​
​ ​
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រូបនេះ បាន​អះអាងថា ការចុះ​ជួប​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ការពង្រឹង​ភាពជិតស្និទ្ធ​រវាង​សម្ដេច និង​កម្មករ​ ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្ពស់ របស់​សម្ដេច​បន្ថែម​លើ​វិធាន និង​គោលនយោបាយ​គាំទ្រ និង​សុវត្ថិភាព​របស់​កម្មក​រ​៕ដោយ៖វិបុល/sn