សម្ដេច​តេ​ជោ ហ៊ុន សែន​ប្រាប់ ប្រធាន​រដ្ឋ​ឡាវ ថាស​ម្តេច​រីករាយ​ណាស់​ដែល​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ទាន់សភាពការណ៍​

500

.​ឡាវ​ដកទ័ព​ចេញចេញ៣កងហើយពី​ទឹកដី​កម្ពុជា​ សល់តែ​១​កង​ទៀត​ប៉ុណ្ណោះ

(ភ្នំពេញ)៖​បន្ទាប់ពី​ប្រកាស​ព័ត៌មាន​រួមគ្នា​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម ថោង​លួ​ន ស៊ី​ស៊ូ​លី​ត​អំពី​ការព្រមព្រៀង​បញ្ចប់​ការ​ប្រឈមមុខ​នៅ​ព្រំដែន​ដោយ​ភាគី​ឡាវ​ខុស​ចិត្ត​ដក​កងកម្លាំង​ចេញពី​ទឹកដី​កម្ពុជា រួចមក សម្ដេច​តេ​ជោ បាន​អញ្ជើញ​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​ប្រធាន​រដ្ឋ​ឡាវ ឯកឧត្តម ប៊ុន​ញុំ​ង វ៉ូ​រ៉ា​ជិត​។​

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ បានបញ្ជាក់​ជូន​ប្រធាន​រដ្ឋ​ឡាវ​ថាស​ម្ដេច​ពិតជា​រីករាយ​សប្បាយចិត្ត​ជាខ្លាំង​ដែល​បាន​ចូលរួម​​ដោះស្រាយ​បញ្ហា​នេះ​ទាន់សភាពការណ៍​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា​បញ្ហា​គ្រប់យ៉ាង​គឺ​សុទ្ធតែ​អាច​ដោះស្រាយបាន​​ទាំងអស់​នៅពេលដែល​យើង​ជួបចរចារ​គ្នា​ហើយ​សម្ដេច​ក៏​អរគុណ​ដល់​ប្រទេស​ឡាវ​ផងដែរ​ដែល​បានជ្រើសរើស​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​គឺ​យើង​ឈ្នះ​ទាំងអស់គ្នា​។ ប្រទេស​យើង​ទាំងពីរ​នឹង​ពង្រឹង​នូវ​មិ្ត​ភាព និង​កិច្ចសហប្រតិបត្តិកា​ដើម្បី​ធ្វើអោយ​តំបន់​ព្រំដែន​ក្លាយជា​តំបន់​អភិវឌ្ឍន៍ រីកចម្រើន និង​ជា​តំបន់​សន្តិភាព​សម្រាប់​ប្រជាជាតិ​ទាំងពីរ​។​

​ក្រោយពី​ជំនួប​ប្រធាន​រដ្ឋ​ឡាវ​រួម​មក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ បាន​អញ្ជើញសម្ដេច​តេ​ជោ​និង​គណៈប្រតិភូ​ជាន់ខ្ពស់​ពិសារ​អាហារ​​ថ្ងៃត្រង់​មិត្តភាព​យ៉ាង​ស្និ​ទ្ឋ​ស្នាល មុន​អញ្ជើញ​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃនេះ​។​

​ជុំវិញ​សភាពការណ៍​នៅ​ព្រំដែន​ក្នុងស្រុក​សៀង​ប៉ាង ខេត្តស្ទឹងត្រែង នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយរង​សេនាធិការ​ចំរុះ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា គិត​ត្រឹម​ម៉ោង​ប្រមាណ​២៖៣០​នាទី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ ភាគី​ឡាវ​បាន​ដកទ័ព​កង​ទី​៣ ចេញពី​ទឹកដី​កម្ពុជា​រួច​អស់ហើយ ពោល​នៅសល់តែ​១​កង​ទៀត​ប៉ុណ្ណោះ​ក្នុង​​ចំណោម​៤​កង ដែល​ពួកគេ​បាន​ចូលមក​ឈ្លានពាន​នោះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​បន្តថា កងទ័ព​កម្ពុជា​របស់​យើង ក៏បាន​ជួយ​ដឹកជញ្ជូន​ចានឆ្នាំង និង​សំភារៈ​របស់​ពួកគេ​ផងដែរ ហើយនឹង​ត្រូវ​ដកចេញ​ឲ្យ អស់​ត្រឹម​ព្រឹក ថ្ងៃស្អែក​ទី​១៣ ខែសីហា តប​តាម​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​ទាំងពីរ​ប្រទេស​ដែល​បាន​ជួបចរចា​​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​៕​ដោយ​៖​វាសនា​

នាយឧត្តមសេនីយ៍ គន់ គីម​ជុំវិញ​សភាពការណ៍​នៅ​ព្រំដែន​ក្នុងស្រុក​សៀង​ប៉ាង ខេត្តស្ទឹងត្រែង