សម្ដេច​តេ​ជោ ហ៊ុន សែន ចង់​ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​កម្ពុជា​និង​កូរ៉េ​មានការ​កើនឡើង​ថែមទៀត​

196
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/ភ្នំពេញ​ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចង់ឃើញ​ទំនាក់ទំនង​ទ្វេ ភាគី​រវាង​កម្ពុជា​និង កូរ៉េខាងត្បូង​មិនមែន​ត្រឹមតែ​ការវិនិយោគ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចង់ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​និង​ប្រជាជនមាន​ការកើនឡើង​ថែមទៀត។ ខណៈពេលដែល​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៨,០០០ នាក់​បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ហើយ​ក្នុងនោះ​មាន​បុរស​ខ្មែរ​ប្រមាណ ៤០០ នាក់​មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ ដែល​បានបង្ហាញ​ពី​ការចង​សម្ព័ន្ធមេត្រីភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពី​កាន់តែ​ប្រសើរឡើង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ទៅកាន់​លោក អូ ណាក់​យ៉ុង​(Oh Nak-young) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ ដែល​ចប់​អណ​ត្តិ​ក្នុង​ឱ​កាស​សម្តែង​ការគួរសម​និង​ជម្រាបលា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

លោក កៅ គីម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ​នៅក្នុង​ជំនួប​នេះ លោក​អគ្គរដ្ឋទូត​ប​បានលើកឡើង​នូវ​ចំណុច​មួយចំនួន ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។

លោក អូ ណាក់​យ៉ុង បានលើកឡើង​នូវ​ចំណុច​ពីរ​សំខាន់​ទី​១.​គឺ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​និង ទី​២.​គឺ​ការងារ​ក្នុង​ក្របខ័ណ្ឌ​អនុតំបន់​និង​ការងារ​តំបន់ ។​

​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​បញ្ជាក់ថា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​និង​មាន​ការធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​មក​កម្ពុជា​នៅក្នុង​ពេ ល​លោក​ធ្វើជា​អគ្គរដ្ឋទូត​នៅ​កម្ពុជា​គឺ​បាន​ជំរុញ​ការងារ​ទ្វេភាគី​ពិសេស​លើ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ​ទេសចរណ៍ជាដើម​។​ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​នៅ​ខែវិច្ឆិកា​ខាងមុខ​អាស៊ាន​និង​កូរ៉េ​នឹង​ប្រារព្ធ​ខួប​នៃ​ទំនាក់​ទំ​ន ង នឹង​គ្នា​នៅ​សាធារណរដ្ឋ​កូរ៉េ​គ្រា​ដែល​បច្ចុប្បន្ននេះ​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល​កិច្ចសន្ទនា​អាស៊ាន​-​កូរ៉េ​។ ដូច្នេះហើយ​កម្ពុ​ជាមាន​តួនាទី​សំខាន់​នៅក្នុង​កិច្ចការងារ​រវាង​អាស៊ាន​និង​កូរ៉េ​ផងដែរ។ ពាក់ព័ន្ធ​ជាមួយនឹង​ក្របខ័ណ្ឌ​អនុតំបន់​គឺ​មេគង្គ​-​កូរ៉េ​កន្លង មកនេះ​គឺមាន​យន្តការ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​មេគង្គ​កូរ៉េ ដែលជា​ការផ្ដួចផ្ដើមរ​បស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​បានស្នើ​ឲ្យ​យន្តការ​នេះ​កើនឡើង​មួយកំរិត​ទៀត​ឲ្យដល់​ថ្នាក់​កំពូល​ហើយ​សាធារណរដ្ឋ​កូរ៉េ​ទទួលយក​នូវ​សំណើ​របស់​សម្ដេច​តេ​ជោ​ផងដែរ ។

លោក​ទូត បាន​បញ្ជាក់ដែរថា​ទោះបីជា​លោក​ចប់​អាណត្តិ​ក៏ដោយ​ប៉ុន្តែ​ការងារ​គឺ​នៅតែ​បន្ត​ទៅមុខទៀត​លោក​ក៏បាន​លើកឡើង​ពី​ការងារ​អាទិភាព​មួយចំនួន ជាពិសេស​ក្នុង​ការងារ​ក្របខ័ណ្ឌ​ទន្លេមេគង្គ​នេះ​តែម្ដង​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានកត់សម្គាល់​ដែរ​ថា​ការវិនិយោគ ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​មានការ​រីកចម្រើន​មែន​ក៏ប៉ុន្តែ​សម្រាប់​សម្តេច​ចង់​ឃើ ញ​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ថែមទៀត ។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​ធ្វើយ៉ាងណា​ពង្រីក​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​កាន់​ខ្លាំង​ថែមទៀត ហើ យ​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ការ​នាំចូល​នូវ​ផលិតផល​កសិផល​កសិក​ម្ម​របស់​កម្ពុជា ចូ ល​ទៅកាន់​ទីផ្សារ​កូរ៉េ​គ្រា​ដែល​កម្ពុ​ជាមាន​សក្តានុពល​ជាច្រើន​ទៅលើ​ផលិតផល​កសិកម្ម​ដូចជា​ស្វាយ​ជាដើម ។ ក្នុងនោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​ចង់ឃើញ​សាធារណរដ្ឋ​កូរ៉េ​បង្កើន​ការវិនិយោគ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ថែមទៀត​។​

នៅក្នុង​កិច្ចពិភាក្សា​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​នូវ​ចំនុច​១​ចំនួន​ដែល​ភាគី​កម្ពុជា​និង​កូរ៉េ​ត្រូវតែ​ខិតខំ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ថែមទៀត​ដូចជា​កម្រិត​ទ្វេភាគី​នៃ​ប្រទេស​ទាំ ង​ពីរ​ដោយ​ធ្វើយ៉ាងណា​ឱ្យមាន​ការបន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ខ្លាំងក្លា​រឹងមាំ​ថែមទៀត​។

សម្តេច​តេ​ជោ​បាន​លើកឡើងថា​៖​បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៨​ពាន់​នាក់​ដែល​បាន​រៀបការ​ជាមួយ​ជនជាតិ​កូរ៉េ​ហើយ​មាន​ប្រមាណ៤០០នាក់​មាន​ភរិយា​ជា​ជនជាតិ​កូរ៉េ​ដូច្នេះ​មានន័យថា​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជនមាន​ការកើនឡើង​និង​កាន់តែ​ល្អប្រសើរ​ឡើង ។

សម្ដេច​ចង់ឃើញ​ទំនាក់ទំនង​ទ្វេភាគី​នេះ​ មិនមែន​ត្រឹមតែ​ការវិនិយោគ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ចង់ឃើញ​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​និង​ប្រជាជនមាន​ការកើនឡើង​ថែមទៀត​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​អនុតំបន់​មេគង្គ​កូរ៉េ ។ សម្ដេចនាយក​រដ្ឋមន្ត្រី​រីករាយ​ដែល​កូរ៉េ​សម្រេច​ទទួលយក​អនុសាសន៍​របស់​សម្ដេច​ក្នុងការ​ដំឡើង​កម្រិត​នៃ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​និង​យន្តការ​នេះ​។​

សម្តេច​តេ​ជោ​បាន​កត់សម្គាល់ថា​កម្ពុជា​បាន​ទាញ​ផលប្រយោជន៍​ជាច្រើន​ទាំង​កម្រិត​ទ្វេភាគី​ផង និង​កម្រិត​អនុតំបន់​ផងដែរ​ដោយសារតែ​កម្រិត​អនុតំបន់​មាន​គម្រោង​ជាច្រើន​ក្នុង​កិច្ចដំណើរការ​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​ចំណោម​ប្រទេស​មេគង្គ​រួមទាំង​កម្ពុជា​ផងដែរ ។ អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​តំបន់​រវាង​អាស៊ាន​កូរ៉េ​វិញ​ជា​យន្តការ​ដ៏​សំខាន់​គ្រា​ដែល​កម្ពុជា​ជា​ប្រទេស​សម្របសម្រួល ដោយ​សម្ដេច​តេ​ជោ​ចង់ឃើញ​ការ​រឹតចំណង​មិត្តភាព​បន្ថែមទៀត​នៃ​ការវិនិយោគ​ពាណិជ្ជកម្ម​ដើម្បី​ឲ្យ​ឆ្លើយតប​ទៅនឹង​កំណើនសេដ្ឋកិច្ច និង​សង្គម​សេដ្ឋកិច្ច​អាស៊ាន​កូរ៉េ​ថែមទៀត​។​

គួរកត់សម្គាល់​ដែរ​ថា​បច្ចុប្បន្ននេះ​នៅក្នុង​កម្រិត​ទ្វេភាគី​យើង​ឃើញថា​ពលករ​របស់​កម្ពុ​ជា​យើង​ដែ ល​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មានការ​កើនឡើង​ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ពលករ​នៅ​កូរ៉េ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បាន​នាំ​ចំណូល​ជាច្រើន​គ្រួសារ​របស់គាត់​នៅ​កម្ពុជា​និង​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ពិសេស​ថែមទៀត​នោះ​ពលករ​របស់​កម្ពុជា​បាន​រៀនសូត្រ​និង​ទទួល​បទពិសោធន៍​ពី​ប្រទេស​កូរ៉េ​ដែល​បាន​បង្កើន​សមត្ថភាព​ពលករ​ខ្មែរ​។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចង់ឃើញ​នៅពេល​ខាងមុខនេះ​គឺ​ការពង្រីក​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង កំណើន​នៃ​ការវិនិយោគ​របស់​កូរ៉េ និង​ទេសចរណ៍​កូរ៉េ​ផងដែរ ។ សម្ដេច​ក៏បាន​មាន ប្រសាសន៍​បញ្ជាក់​ថា ស​ម្ដេច​គ្រោង​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅពេល​ខាងមុខ​ប៉ុន្តែ​មិនទាន់​បានកំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ​ទេ​៕B/

#