សម្ដេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​មាន​សម​ត្ថកិច្ច​ចុះ​ដល់ទី​កន្លែង​​ និង​ចាត់វិធានការ​បន្ទាន់​លើ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​

1111
ចែករម្លែក

ដោយ:តារារិទ្ធិ/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​។

​លោក ផៃ ស៊ី​ផាន អ្នក​នាំពា​ក្ស​រាជ​រដ្ឋា​ភិបាល បានបញ្ជាក់​ឱ្យដឹង​នៅ​ក្នុ​ងផេ​ក​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា «​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​ណែនាំ​ដល់​បណ្ដា​ខេត្តដែលមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូម​ចុះ​ពិនិត្យ​តាមដាន​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​ចាត់វិធានការ​បាន​ទាន់ពេលវេលា​»​។​

សូមបញ្ជាក់ថា មកដល់ពេលនេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បានកើត​មាននៅ​ខេត្ត​ចំនួន​៥​ហើយ​របស់​កម្ពុជា រួមមាន​៖ រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្តាល​។ ជ្រូក​ជាង​២​ពាន់​ក្បាល​ហើយ​ត្រូវបាន​សម្លាប់ និង​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​

​សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក្នុង​សប្តាហ៍​នេះ​មាន​ដូចខាងក្រោម ​៖
១)​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥​។​
២)​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។​
៣)​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​
៤)​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម ៤​គម្រោង​អានុភាព​សរុប​១៤០​មេ​ហ្គា​វ៉ា​ត់​។​
៥)​បញ្ហា​ផ្សេងៗ​៕​B/Ha

#