សម្ដេច​តេ​ជោ ហ៊ុន សែន ផ្តួចផ្តើម​គំនិត ៣ ចំណុច​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​តាជី​គី​ស្ថាន

647
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនាឆ្នាំ​២០១៩​នេះនៅ​វិមាន​ប្រធានាធិប តី​នៃ​ប្រទេស​តាជី​គី​ស្ថាន​(Tajikistan)​សម្ដេច​អគ្គម ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ជាមួយ​លោក អ៊ី ម៉ូ ម៉ាលី រ៉ា​ម៉ុ​ន (Emomali Rahmon) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​។​

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​ណា​យក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​នៅក្នុង​ជំនួប​នោះ​លោក​ប្រធានាធិបតី​តាជី​គី​ស្ថាន​បាន​សំ​ដែង​នូវ​ការស្វាគមន៍និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥​នៃ​សន្និសីទ​អន្តរ​សកម្ម ភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី។លោក​ប្រធានាធិ បតី​បានបង្ហាញ​នូវ​បំណងប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​។

​ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ដែល​បាន​អញ្ជើញសម្ដេច​និង​គណៈ​ប្រតិ ភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ៥ នៃ​សន្និសីទ​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី និង អរគុណ​ចំពោះ​ការ​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច​នឹង​គណៈប្រតិភូ​កម្ពុជា​ទាំងមូល​ហើយ​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​ប្រ​ធានា ធិបតី​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​។

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​បាន​ចុះហត្ថលេខា​ក្នុង​ការកសាង​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៩៥ មក​តែ​រហូតមក​ដល់ពេលនេះ យើង​ក៏​មិនមាន​កិច្ចសហប្រតិបត្តិការ​អ្វី​ជា​ដុំកំភួន​នោះទេ ។ សម្ដេច​តេ​ជោ​នាយក​មន្ត្រី​បាន​លើក​ជាការ​ផ្ដួចផ្ដើម​មួយចំនួន​ដូចខាងក្រោម​៖

​ទី​១.​ដោយសារតែ​យើង​មាន​បញ្ហា​ក្នុងការ​ស្នើសុំ​តែងតាំង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំង​២ ដូច្នេះ​យើង​ត្រូវយក​ឯកអគ្គរដ្ឋទូត​ពី​ប្រទេស​នៅក្បែរៗ​នេះដើម្បី​មកកាន់​ទីក្រុង​នៃ​ប្រទេស ​ទាំងពីរ​ហើយ​ក្នុងនោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់ថា​នឹង​តែងតាំង​ទូត​អគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​ម៉ូស្គូ មកកាន់​ប្រទេស​តាជី​គី​ស្ថាន​។​

​ទី​២.​ដោយ​សភាពការណ៍​អន្តរជាតិ​បច្ចុប្បន្ន​ត្រូវការ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ពិភាក្សាគ្នា​គំនិត​នយោបាយ​ដើម្បី​សម្របសម្រួល​ដើម្បី​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​រួមទាំង​ពិនិត្យ​លើ​ការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​សម្តេច​បានស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​ពិនិត្យ​លទ្ធភាព​រៀបចំ​ឲ្យមាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​ដើម្បី​ឲ្យ​លឿន​ជាពិសេ ស​ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៅ​ការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង ទេសចរណ៍​ជាដើម​។​

​ទី​៣.​ស្នើសុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សនៈ​កិច្ច​ពិនិត្យ​ពិគ្រោះ​យោបល់​គ្នា​និង​យល់ដឹង​គ្នា​កាន់ តែច្រើន​ថែមទៀត​។​ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាស ន៍​ក្នុងនាម​ព្រះករុណា​ព្រះមហាក្សត្រ​ស្នើសុំ​គោរព​អញ្ជើញលោក​ប្រធានាធិបតី​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ រដ្ឋ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខ​។

​លោក​ធានា​ធិបតី​បាន​គូសបញ្ជាក់​ពី​គោលបំណង​ចង់​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ​និង​បាន​ឯកភាព​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់សម្ដេច​តេ​ជោ​តេ​ជោ ហ៊ុន សែន ក្នុងការ​តែងតាំង​ឯក​ទគ្គ​ក្នុងនៃ​ប្រទេស​ផ្សេង​នៅ​ជិត​នេះ​ទៅកាន់​ទីក្រុង​នៃ​ប្រទេស​ទាំង ពី​និង​ឯកភាព​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​និង​មានការ​ណែនាំ​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​ឲ្យ​បង្កើត​ក្រុមការងារ​ដើម្បី​ធ្វើការ​ពិគ្រោះ យោបល់​ជាមួយនឹង​សម​ភាគី​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ ជាពិសេស​ពី​វិស័យ​ឧស្សាហកម្ម​។ ប្រទេស​តាជី​គី​ស្ថាន​នឹង​ធ្វើការ​នាំចូល​ក្រណាត់​និង​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ក៏បាន​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងប្រទេ ស​តាជី​គី​ស្តា​ន​តាម​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ដើម្បី​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នានា​ហើយនឹង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ​ជាពិសេស​ក្នុង​ការបង្កើត​នូវ​គណៈ កម្មការ​ចម្រុះ​ដើម្បី​គាំពារ​ការវិនិយោគ​និង​អរគុណ​ដែល​លោក​បានបង្ហាញ​ពី​បំណង​ចង់​នាំចូល​នូវ​សំលៀកបំពាក់ ក្រណាត់​ពី​កម្ពុជា ហើយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថាស​ម្ដេច​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តាជី​គី​ស្ថាន​ជាថ្មី​ម្ដងទៀត​នឹង​ចុះហត្ថលេខា​លើ​អ្វី ដែល​យើង​បាន​ព្រមព្រៀងគ្នា​នោះ​ពេលខាងមុខ​បន្តទៀត​៕BR​

#