សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ឲ្យ​បាន​ឆាប់​ដើម្បី​ឈានទៅ​ចុះ​អនុស្សរណៈ​ទាក់់ទង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​រវាង កម្ពុជា​ស្រីលង្កា​

401
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សាគ្នា​ឲ្យ​បាន​ឆាប់​ជាទីបំផុតរវាង​ក្រុមការងារ​រដ្ឋ​ភិ​បា ល​នៃ​ប្រទេស​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​ប្រទេស​ស្រីលង្កា​ដើម្បី​ឈានទៅរ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយចំនួន​ដែល​រួមមាន​ទី​១.​ជំរុញឱ្យមាន​កិច្ចព្រមព្រៀង​ការពា​រវិ​និ​យោគ​រវាង​ប្រទេស​ទាំងពីរ។​ទី​២.​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​លើ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​រវាង​ប្រទេស​ទាំង ពីរ​ក៏ដូចជា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​លើ​វិស័យ​អាកាសចរណ៍​ស៊ីវិល​ផងដែរ​។​

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួប ពិភាក្សា​ការងារ​មួយ​ជាមួយ​លោក​ប្រធានាធិបតី​ស្រីលង្កា ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា (Maith ripala sirisena)នៅ​រសៀ ល​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។ ( រូបថតលោក កុក គី)

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយ​ជាមួយ​លោក​ប្រធានាធិបតី​ស្រីលង្កា ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា (Maith ripala sirisena)នៅ​រសៀ ល​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែនបាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​សម្ដេច​តេ​ជោ​ក៏បាន​លើកឡើង​ផងដែរពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យសេដ្ឋកិច្ច​និង​វិស័យ​ពាណិជ្ជកម្ម,​សម្ដេច​តេ​ជោ​មានប្រសាសន៍ ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺ​នៅ​តូច​នៅឡើយ​ដូច្នេះ​ប្រទេស​ទាំងពីរ​គប្បី​ពិនិ ត្យមើល​លទ្ធភាព​ដទៃទៀត​ដើម្បី​ជំរុញ​ឲ្យ​មាន​ទំហំ​ពាណិជ្ជកម្ម​កាន់តែ​ធំ​ឡើង​ថែមទៀត​និង ​វិនិយោគកាន់តែ​ច្រើនឡើង​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​ដូចគ្នា​ផងដែរ​លើ​វិស័យ​ទេសចរណ៍ វិស័យ​សាសនា​និង​វិស័យ​អប់រំ​។

​បើ​យោងតាម​លោក អ៊ាង សុផល្លែត នៅក្នុង​ជំនួប​នោះ​លោក ម៉ៃ​ទ្រី​ប៉ា​ឡា បាន​ជម្រាប ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ស្រីលង្កា​គឺមាន​ជា​យូរលង់​ណាស់​មកហើយ​គឺជា​ង​១​ពាន់​ឆ្នាំ​មកហើយហើយ​ទំនាក់ទំនង​នេះ​គឺមាន​មូលដ្ឋាន​លើ​ទស្ស នវិជ្ជា​ខាង​ពុទ្ធសាសនា។លោក​ក៏បាន​គោរព​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​របស់​រាជា​ណា​ចក្រ​កម្ពុជា​។ឆ្លៀតឱកាស​នោះដែរ​លោក​បាន​សំដែង​នូវ​អំណរ​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ស ម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​សំដែង​នូវ​មរណទុក្ខ​ចំពោះ​អំពើ​ភេ​វរ​កម្ម​ដែល​បាន​វា យប្រហារ​ប្រទេស​ស្រីលង្កា​កន្លងមក ។លើសពីនេះទៅទៀត​លោកក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ ពេលនេះ​គឺ​ដើម្បី​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​នៅក្នុង​នោះ​ផងដែរ​លោក​ប្រធានាធិបតី​ក៏បាន​លើកឡើង​ពី​ការធ្វើ​យ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​វិស័យ​អប់រំ និង វិស័យ​វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិស័យ​អាកាសចរណ៍​ស៊ីវិល និង ជាពិសេស​ទៀត​លោក​បាន​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​ពី​ស្រីលង្កា​មកកាន់​កម្ពុជា​ឬ​ពី​កម្ពុ ជា​ទៅ​ប្រទេស​ស្រីលង្កា ។​

​ជាការ​កត់សំគាល់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ ២០១៨ ការដោះដូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​សម្រេចបាន​ទឹកប្រាក់​៣,៨៩​លាន​ដុល្លារ​នៅ​ក្នុងនោះ ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ស្រីលង្កា​មាន​ទឹកប្រាក់​១,១ លាន​ដុល្លារ​និង​នាំចូល​ពី​ស្រីលង្កា​មាន​ទឹកប្រាក់​២,៥​លាន​ដុល្លារ ។ នៅក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​សម្រេចបាន ១,១៩​លាន​ដុល្លារ​អាមេរិក​៕