សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ផ្សាយ​តែមប្រិ៍ ផ្លូវការ​រំលឹក​ខួប​អនុស្សាវរីយ៍ ឥណ្ឌា​-​អាស៊ាន​

101

(​ញូ​វ​ដេល្លី​)៖​នៅ​ល្ងាច​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៨ ដដែល បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​លៀង​សាយភោជន៍​ថ្ងៃត្រង់​ដែល​រៀប​​ចំ​ឡើង​ដោយ​លោក​ប្រធានាធិបតី​ឥណ្ឌា​រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ក្នុង​​ពិធី​ផ្សាយ​តែម (Stamp) ផ្លូវការ រំលឹក ខួប​អនុ​ស្សាវ រី​យ៍ ឥណ្ឌា​-​អាស៊ាន ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ Taj Diplomatic Enclave ទីក្រុង New Delhi, ប្រទេស​ឥណ្ឌា​។​

​បន្ទាប់មកទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល រំលឹក​ខួប​អនុ​ស្សាវ រី​យ៍​២៥​ឆ្នាំ អាស៊ាន​- ឥណ្ឌា (ASEAN-India Commemorative Summit) ជា​បន្តទៀត​៕

​ដោយ​៖​វាសនា​,​ប្រភព​៖fb​សម្តេច​