សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ ២០១៨

1147
ចែករម្លែក

ដោយ ៖ តារា​រិ​ទ្ធិ​

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា​ឆ្នាំ ២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៨ “​វី​ធី​សាស្ត្រ​និង​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​”​​
នៅ​​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា ។​

​សន្និសីទ​ឆ្នាំនេះ​មានការ​ចូលរួម​ពី​សំណាក់​វាគ្មិន​និង ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរ​ជាតិប្រមាណ​៤០០ នាក់​ជា​អ្នកដឹកនាំ​មកពី​ស្ថាប័ន​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន​សហគមន៍​សិក្សា​ស្រាវជ្រាវ​និង​សង្គម​ស៊ីវិល​។ សន្និសីទ​នេះ​មាន​ប្រធានបទ​ពាក់ព័ន្ធ​នឹង​កម្រិត​ការអភិវឌ្ឍន៍​វិជ្ជា​សាស្ត្រ​និង​បច្ចេកវិទ្យា ដើម្បី​ទាយ​យក​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​បានល្អ​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​យក​ឱកាស​ថ្មីៗ​ទៀត​៕/- B​