សម្ដេច​តេ​ជោ អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី ១៨ នៅ​ឥណ្ឌូនេស៊ី​ចូលជួប​សំណេះសំណាល

888
ចែករម្លែក

(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅព្រឹកថ្ងៃទី ០៦ ខែ សីហា​នេះ​បានអនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​កម្ពុជា ចូលជួប​សំណេះសំណាល​មុន​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។​ ពីធីនេះត្រូវបានប្រារព្ធធ្វើនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

ប្រតិភូ​កីឡា​កម្ពុជា​រួមមាន​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ដែល​ត្រៀម​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃនេះ មាន​ជាង ៧០ នាក់ ការប្រកួត​កីឡា​អាស៊ី​លើក​ទី ១៨ នៅ​ឥណ្ឌូនេស៊ី មាន ១៣ ប្រភេទ​កីឡា​ដែល​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង កីឡា និង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រិត​សម្រាំង​សម្រាប់​ចូលរួម​ប្រកួត ចាប់ពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​០២ ខែកញ្ញា​ខាងមុខ​។

​ ​ប្រភេទ​កីឡា​ដែល​កម្ពុជា​ចូលរួម​ប្រកួត​នេះ​មានដូចជា​កីឡាអត្តពលកម្ម ហែល​ទឹក តេ​ក្វាន់​ដូ យូ​ដូ ចំបាប់ គុន​ដាវ ម៉ូតូ​ទឹក ជឺ​ជិត​ស៊ូ សូ​ហ្វ​តេ​ន្នី​ស កាយសម្ព័ន្ធ ទូក​កា​នូ កា​រ៉ា​តេ​ដូ និង​កីឡា​ទូកក្ដោង​៕BR​